December 18, 2024

Language:

UNODC CyberCrime Workshop

សិក្ខាសាលាស្តីពីការសិក្សាទៅលើឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យារបស់ UNODC

ដោយមានការចង្អុលបង្ហាញដោយ⁣ General Assembly Resolution 65/230 ការសិក្សា ជាទូទៅមួយ ត្រូវបានធ្វើឡើងទៅលើស្ថានភាពនៃ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) ដោយ UNODC (United Nations Office on Drugs and Crime) នៃប្រទេសជាសមាជិក ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក នាពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១២។ គោលបំណងចំបងនៃការសិក្សានេះ⁣ គឺចង់ បង្ហាញឲ្យឃើញនូវស្ថានភាព ទូទៅរួមមួយនៃបញ្ហាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការទទួលខុសត្រូវ របស់ប្រទេសជាសមាជិក សហគមន៍អន្តរជាតិ និងវិស័យឯកជន។

កម្រងសំណួរត្រូវបានបញ្ជូនទៅកាន់មន្រ្តីបង្គោលនៃប្រទេសជាសមាជិក វិស័យឯកជន អង្គការអន្តរជាតិធំៗ និងផ្នែកសិក្សាអប់រំ ដែលនៅក្នុងនោះត្រូវបានបែងចែកជា ៦ផ្នែកធំៗ៖

– ផ្នែកទូទៅ (General Section)
– ផ្នែកច្បាប់ (Legislation)
– ផ្នែកអ្នកអនុវត្តច្បាប់ (Law Enforcement)
– ផ្នែកកាត់ទោស (Prosecution)
– ផ្នែកតុលាការ (Courts)
– ផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិ (International Cooperation)

ក្រុមការងារជាតិកម្ពុជាទប់ទល់នឹងបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ដែលមានលោក អ៊ូ ផាន់ណារិទ្ធ ប្រធានក្រុមការងារ ត្រូវបានចាត់តាំងឲ្យទៅចូលរួមក្នុងសិក្ខាសាលាខាងលើនេះ ដោយលោកបាន ផ្តល់ជា អនុសាសន៍មួយចំនួនទាក់ទងទៅនឹងតម្រូវការនៃប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបទល្មើស ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

រូបភាពសកម្មភាព

[gdl_gallery title=”UNODC2012″ width=”120″ height=”100″ ]

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.