November 23, 2024

Language:

គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមទស្សនៈកិច្ចសិក្សាស្វែងយល់អំពី​ច្បាប់និងការអនុវត្តច្បាប់បទល្មើស​បច្ចេកវិទ្យាព័ត៌មាន (CyberCrime) នៅសហរដ្ឋអាមេរិក

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលដឹកនាំដោយ ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការ និងសហការីរួមមាន ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ICT និងលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានទៅចូលរួមទស្សនៈកិច្ចសិក្សាស្វែងយល់អំពីច្បាប់ និងការអនុវត្តច្បាប់បទល្មើសបច្ចេកវិទ្យា (CyberCrime) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ។

នៅក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូបានជួបស្តាប់ និងជជែកពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ និងវិស័យឯកជន ដូចខាងក្រោម ដែលប្រធានបទគឺពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។

·         ផ្នែកបទល្មើសតាមប្រព័ន្ធកុំព្យូទ័រនិងកម្មសិទ្ធិបញ្ញាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក

·         មេធាវីជំនុំជម្រះផ្នែកការពារការកេងប្រវ័ញ្ចកុមារនិងអំពើអាស (CEOS) ក្រសួងយុត្តិធម៌

·         អង្គភាពច្បាប់បច្ចេកវិទ្យាការិយាល័យប្រឹក្សាទូទៅ (OGC) នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)

·         អង្គភាពបទល្មើសបច្ចេកវិទ្យាធំៗ+ការិយាល័យស៊ើបអង្កេតសហព័ន្ធការិយាល័យប្រឹក្សាទូទៅ

·         មជ្ឈមណ្ឌលបទល្មើសបច្ចេកវិទ្យា(C3)ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI)

      នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS)

·         ចៅក្រមតុលាការមណ្ឌលសហរដ្ឋអាមេរិកមណ្ឌលម៉ារីលែន

·         ប្រធាននាយកដ្ឋានកុមារត្រូវបានកេងប្រវ័ញ្ច

·         មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួននិងត្រូវបានកេងប្រវ័ញ្ច (NCMEC)

·         ការិយាល័យអ្នកសម្របសម្រួលសម្រាប់បញ្ហាបច្ចេកវិទ្យា (S/CCI) ក្រសួងការបរទេសសហរដ្ឋអាមេរិក

·         ការិយាល័យកិច្ចការសេដ្ឋកិច្ចនិងធុរកិច្ច (EB)

·         ការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្ម (DRL) ក្រសួងការបរទេសសហរដ្ឋអាមេរិក

·         ក្រុមហ៊ុនហ្វេសប៊ុក – ក្រុមអនុវត្តច្បាប់សន្តិសុខបច្ចេកវិទ្យា

image009  image005  image006  image007  image008

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.