November 24, 2024

Language:

យុទ្ធនាការបញ្ច្រាបការយល់ដឹងអំពី​សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩:៣០នាទីព្រឹកនាសាលប្រជុំនៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង មានបើកធ្វើកម្មវិធីផ្សព្វផ្សាយបញ្ច្រាប ការយល់ដឹងអំពីសន្តិសុខព័ត៌មានដល់និស្សិតផ្នែក ព័ត៌មានវិទ្យាប្រមាណជា ៧៩ នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឆាយ ផាង ដែលតំណាងឲ្យសាកលវិទ្យាល័យជាតិគ្រប់គ្រងបានមានប្រសាសន៍ ថ្លែងអំណរគុណទៅដល់វាគ្មិនមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលើកពីសវតានៃការរៀបចំកម្មវិធីនេះឡើង។ ជាកិច្ចបន្ត លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព.បានលើកយកបញ្ហាសន្តិសុខដែលកំពុងកើតមាន ឡើងក្នុងពេលបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោកបានផ្តោតទៅលើចំនុចចំបងធំៗ មានដូចជា ១. បញ្ហាដែល កំពុង កើតមានឡើងជាសាកល ២. បញ្ហាដែលកើតមានឡើងចំពោះព្រះរាជាណាចក្រកម្ពុជា ៣. ស្ថានភាពការសិក្សាផ្នែក ព័ត៌មាន វិទ្យានៅតាមបណ្តាសាកលវិទ្យាល័យ ៤. ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលដែលមានតួនាទីផ្នែកសន្តិសុខ ប.គ.ព. ៥. ការងាររបស់នាយកដ្ឋានសន្តិសុខ ប.គ.ព. ក្នុងតួនាទីបញ្ច្រាបការយល់ដឹងដល់សាធារណៈជន។

កម្មវិធីបញ្ច្រាបការយល់ដឹងខាងលើ ត្រូវបានបញ្ចប់ទៅនាវេលាម៉ោង ១១:៤៥នាទីនាថ្ងៃខែឆ្នាំដដែល ប្រកបដោយប្រសិទ្ធិភាព និងមានការចូលរួមយ៉ាងផុសផុល៕

image027
image026
image025

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.