១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយនូវការណែនាំសន្តិសុខ (security advisory) ដើម្បីជូនដំណឹងទៅដល់អតិថិជនរបស់ខ្លួនដើម្បីឲ្យធ្វើការអាប់ដេតទៅលើ Microsoft Edge និង Internet Explorer ក្នុងការវាយតម្លៃហានិភ័យនៃកម្មវិធីមួយចំនួនដែលប្រើវិញ្ញាបនបត្រឌីជីថល X. 509 ដែលបានប្រើប្រាស់ SHA-1 hashing algorithm និងដើម្បីផ្តល់អនុសាសន៍ដល់អភិបាលគ្រប់គ្រង និងក្រុហ៊ុនផ្តល់វិញ្ញាបនបត្រគួរតែប្រើ SHA-2 ជំនួសឲ្យ SHA-1 សម្រាប់ការប្រើប្រាស់វិញ្ញាបនបត្រឌីជីថល។
២. ព័ត៌មានលំអិតពីបញ្ហា
ការអាប់ដេតវានោះ គឺដើម្បីធ្វើការទប់ស្កាត់ (Block) ការបើកទៅវេបសាយដែលបានប្រើប្រាស់វិញ្ញាបនបត្រឌីជីថលប្រភេទ SHA-1 (SHA-1 Certificate) និងដើម្បីបង្ហាញសារការព្រមានអំពីវិញ្ញាបនបត្រឌីជីថលដែលមិនត្រឹមត្រូវ ដោយសារតែ SHA-1 ជាប្រភេទកូដនីយកម្មខ្សោយដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដើម្បីបង្កើតវិញ្ញាបនបត្របន្ថែមទៀតដែលមានហត្ថលេខាឌីជីថលដូចដើម ហើយក្រហ៊ុនបានចេញនូវការណែនាំនេះដើម្បីឲ្យប្រើប្រាស់ SHA-2 ជំនួសវិញ។
៣. ផលិតផលដែលរងគ្រោះ
Windows 7 |
Windows 7 for 32-bit Systems Service Pack 1 |
Windows 7 for x64-based Systems Service Pack 1 |
Windows Server 2008 R2 |
Windows Server 2008 R2 for x64-based Systems Service Pack 1 |
Windows Server 2008 R2 for Itanium-based Systems Service Pack 1 |
Windows 8.1 |
Windows 8.1 for 32-bit Systems |
Windows 8.1 for x64-based Systems |
Windows Server 2012 R2 |
Windows Server 2012 R2 |
Windows 10 |
Windows 10 for 32-bit Systems |
Windows 10 for x64-based Systems |
Windows 10 Version 1511 for 32-bit Systems |
Windows 10 Version 1511 for x64-based Systems |
Windows 10 Version 1607 for 32-bit Systems |
Windows 10 Version 1607 for x64-based Systems |
Windows Server 2016 |
Windows Server 2016 for x64-based Systems |
Server Core installation option |
Windows Server 2008 R2 for x64-based Systems (Server Core installation) |
Windows Server 2012 R2 (Server Core installation) |
Windows Server 2016 for x64-based Systems (Server Core installation) |
៤. ដំណោះស្រាយ
ក្រុមហ៊ុនផ្តល់វិញ្ញាបនបត្រឌីជីថលគឺត្រូវបានហាមឃាត់មិនឲ្យផ្តល់នូវវិញ្ញាបនបត្រឌីជីថលប្រើប្រាស់ SHA-1 ចាប់ពីខែមករា ឆ្នាំ២០១៦។ អតិថិជនគួរតែធ្វើការផ្ទៀងផ្ទាត់ទៅលើវិញ្ញាបនបត្រឌីជីថលពីក្រហ៊ុនដែលខ្លួនបានទិញ ឲ្យប្រាកដថាវាប្រើប្រាស់ SHA-2 មិនមែនជា SHA-1។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ SHA-2 សូមចូលទៅកាន់ Windows Enforcement of SHA1 Certificates។
អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់គួរធ្វើបច្ចុប្បន្នភាពសុវត្ថិភាពចុងក្រោយបំផុតរបស់ក្រុមហ៊ុន Microsoft ដើម្បីឱ្យប្រាកដថាកុំព្យូទ័ររបស់ពួកគេត្រូវបានការពារ។ ប្រសិនបើអ្នកមិនប្រាកដថាតើកម្មវិធីរបស់អ្នកបានធ្វើបច្ចុបន្នភាពដល់ជំនាន់ចុងក្រោយ សូមចូលទៅកាន់វេបសាយ Windows Update របស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ ដើម្បីស្កេនកុំព្យូទ័ររបស់អ្នក និងគួរតែកំណត់ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ។
៥. ឯកសារយោង (Reference)
https://technet.microsoft.com/library/security/4010323.aspx [ដកស្រង់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧]
៦. ព័ត៌មានទំនាក់ទំនង (Contact Information)
– សារអេឡិចត្រូនិច (Email): office[at]camcert.gov.kh
– ទូរស័ព្ទ: (855) 23 430 002
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.