១. ព័ត៏មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយនូវការអាប់ដេតសន្តិសុខ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះមានការអាប់ទៅលើ 53 ចំនុច ដោយក្នុងនោះមាន 19 ចំនុចធ្ងន់ធ្ងរខ្លាំង (Critical) ។ ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។
២. ប្រព័ន្ធដែលទទួលរងគ្រោះ
– Microsoft Browsers
– Microsoft Office
– ASP.NET
– Windows Kernel
– Windows Graphics Component
– Windows Media Player
– Microsoft Windows
៣. ព័ត៌មានលំអិតពីបញ្ហា
សម្រាប់ព័ត៌មានលំអិតអំពីបញ្ហាចំនុចខ្សោយនិងការអាប់ដេតសូមចូលទៅកានអាសយដ្ឋានខាងក្រោមនេះ
https://portal.msrc.microsoft.com/en-us/security-guidance
៤. ដំណោះស្រាយ (Solutions)
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងការចេញផ្សាយនូវអាប់ដេតសន្តិសុខ (Security Update) ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ។
៥. ឯកសារយោង (Reference)
https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/bae9d0d8-e497-e711-80e5-000d3a32fc99
https://portal.msrc.microsoft.com/en-us/security-guidance
https://www.symantec.com/blogs/threat-intelligence/ms-patch-tuesday-november-2017
http://technet.microsoft.com/en-us/wsus/default.aspx
http://www.update.microsoft.com/
http://www.microsoft.com/security/updates/mu.aspx
៦. ព័ត៌មានទំនាក់ទំនង (Contact Information)
– សារអេឡិចត្រូនិច (Email): office@camcert.gov.kh
– ទូរស័ព្ទ: (855) 23 722 391