សាវតានៃបញ្ហា
ក្រុមហ៊ុន Intel បានធ្វើការផលិតនូវ Processors ឬ CPU ដែលមាននៅក្នុងកុំព្យូទ័ររបស់អ្នក និងឧបករណ៍ផ្សេងៗដទៃទៀត។ Processors ទាំងនេះដំណើរការនូវពាក្យបញ្ជា (instructions) ដែលនឹងធ្វើសកម្មភាពណាមួយជាក់លាក់។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Intel បានធ្វើការប្រកាសជាសាធារណៈនូវចំនុចខ្សោយដែលមានលេខសំគាល់ CVE-2017-5705 រហូតដល់ CVE-2017-5712 នៅក្នុង Intel Core processors ដែលផលិតឡើងចាប់ពីឆ្នាំ ២០១៥ មក។ ចំនុចខ្សោយទាំងនេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចម្ងាយ (Remote Code Execution) នៅលើកុំព្យូទ័រមួយចំនួន ម៉ាស៊ីនមេ និង Internet-of-Things (IoT) platforms ។
ផលិតផលដែលទទួលរងគ្រោះរួមមានដូចខាងក្រោម៖
- 6th (Skylake), 7th (Kaby Lake) & 8th (Kaby Lake-R and Coffee Lake) Generation Intel® Core™ Processor Family
- Intel® Xeon® Processor E3-1200 v5 & v6 Product Family
- Intel® Xeon® Processor Scalable Family
- Intel® Xeon® Processor W Family
- Intel® Atom® C3000 Processor Family
- Apollo Lake Intel® Atom Processor E3900 series
- Apollo Lake Intel® Pentium™
- Celeron™ N and J series Processors
ផលប៉ៈពាល់
ការវាយប្រហារដោយជោគជ័យអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការភ្ជាប់ពីចម្ងាយ ហើយដំណើរការកូដដើម្បីធ្វើសកម្មភាពមិនសមស្រប មានដូចជា ការជ្រៀតចូលទាញយកសិទ្ធិ, ធ្វើឲ្យប្រព័ន្ធដំណើរការមិនល្អ ក៏ដូចជាលួចយកព័ត៌មានជាដើម។
អនុសាសន៍ណែនាំ
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការតំឡើង (install) និងអាប់ដេត (update) ផលិតផលដែលរងគ្រោះខាងលើទៅកាន់កំណែចុងក្រោយបង្អស់ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
- ដើម្បីធ្វើការស្វែងរកព័ត៌មានលំអិតអំពី Processor របស់អ្នកសូមចូលទៅកាន់ https://www.intel.com/content/www/us/en/support/articles/000006059/processors.html.
- ដើម្បីធ្វើការស្វែងរកនូវជំនាន់របស់ processor អ្នក សូមចូលទៅកាន់ https://www.intel.com/content/www/us/en/processors/processor-numbers.html.
- ធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់អ្នកដើម្បីស្វែងរកនូវ Firmware ចុងក្រោយបង្អស់
សម្រាប់សហគ្រាសធំៗ អាចធ្វើការទាញយកនូវកូនកម្មវិធី តាមរយៈ https://downloadcenter.intel.com/download/27150 ដើម្បីធ្វើការស្វែងរកនូវចំនុចខ្សោយដែលអាចមាននៅក្នុង Windows និង Linux ។
ឯកសារយោង
https://security-center.intel.com/advisory.aspx?intelid=INTEL-SA-00086&languageid=en-fr
https://www.intel.com/content/www/us/en/support/articles/000025619/software.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.