November 21, 2024

Language:

តើត្រូវស្រោចស្រង់គណនីហ្វេសប៊ុកយ៉ាងដូចម្តេចនៅពេលត្រូវបានគេហេគ?

១. វិធីសាស្ត្រទាញយកគណនីហ្វេសប៊ុកមកវិញ (How to recover your Facebook account?)

បើសិនជាអ្នកនៅគ្រប់គ្រងគណនីអ៊ីម៉ែលដែលប្រើប្រាស់ជាមួយនឹងហ្វេសប៊ុកនោះ ហើយហេគឃ័រមិនទាន់ដកអ៊ីម៉ែលរបស់អ្នកចេញពីក្នុងហ្វេសប៊ុក អ្នកអាចចុចទៅលើ Forgot Account?  ពេលនោះហ្វេសប៊ុកនឹងធ្វើការបញ្ជូនព័ត៌មានដើម្បី Reset Password ទៅកាន់គណនីអ៊ីម៉ែលរបស់អ្នក។ សូមធ្វើតាមការណែនាំ

អ្នកអាចធ្វើតាមឲ្យម្ចាស់គណនីត្រូវចូលទៅកាន់អាស័យដ្ឋាន www.facebook.com/hacked រួចចុចលើប៉ូតុង​ My Account is Compromised ធ្វើតាមជំហាន ដែលបានបង្ហាញដោយហ្វេសប៊ុក។

ចំណុចសំខាន់បំផុតមួយទៀតនោះគឺការគ្រប់គ្រងគណនីដែលប្រើប្រាស់ភ្ជាប់ជាមួយហ្វេសប៊ុកឲ្យបានគង់វង្ស។ សម្រាប់អ្នកដែលប្រើប្រាស់ Gmail សូមធ្វើការដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ (2-step verification or 2-step authentication) ។​

២. ដើម្បីទាញយកមកកាន់កាប់វិញទំព័រហ្វេសប៊ុកដែលបាត់បង់

ដើម្បីធ្វើការទាញយកហ្វេសប៊ុកភេជ (Facebook Page) មកគ្រប់គ្រងវិញអ្នកត្រូវបំពេញនូវ Form ដែលមានអាស័យដ្ឋាន៖ https://www.facebook.com/help/contact/164405897002583 រួចបំពេញព័ត៌មានចាំបាច់ដូចបង្ហាញក្នុងរូបខាងក្រោម៖

៣. ដើម្បីបិទទំព័រហ្វេសប៊ុក (Facebook Page) ដែលក្លែងក្លាយ

ដើម្បីរាយការណ៍អំពីការបន្លំហ្វេសប៊ុកភេជ (Fake Facebook Page) សូមចូលទៅកាន់អាស័យដ្ឋាន
https://www.facebook.com/help/contact/?id=208282075858952  រួចបំពេញព័ត៌មានចាំបាច់ដូចមានបង្ហាញក្នុងរូបខាងក្រោម៖

៤​. ដើម្បីប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលជាតិ) សូមទំនាក់ទំនងព័ត៌មានខាងក្រោម៖

ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជា ការលួច(hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការ នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L ឬអាចទាក់ទងទៅកាន់លេខ 023726822 ឬករណីទាន់ហេតុការណ៍សូមទាក់ទងលេខរបស់អគ្គស្នងការនគរបាលជាតិគឺ ១១៧ ឬ១១៨ បានផងដែរ។

អត្ថបទខាងលើនេះ គឺជាការអនុវត្តល្អៗសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលគួរយល់ដឹង និងស្វែងរកដំណោះស្រាយ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.