រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាមួយស្តីពី “Enhancing Capacity on Network and ICT Security for Government Officials” ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមដោយមន្ត្រីរាជការមកពីក្រសួង/ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធមួយចំនួន។ សិក្ខាសាលានេះ មានគោលបំណងចែករំលែកនូវចំណេះដឹងថ្មីៗ ជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមឲ្យបានជ្រាបនិងយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបណ្តាញ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ សិក្ខាសាលានេះក៏បានឆ្លុះបញ្ចាំងនូវការសហការគ្នាយ៉ាងជិតស្និទរវាងស្ថាប័នរដ្ឋ និងរដ្ឋលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការចែករំលែកចំណេះដឹង បទពិសោធន៍ ការងារប្រឈមផ្សេងៗពាក់ព័ន្ធនឹងវិស័យនេះឲ្យគ្នាទៅវិញទៅមកផងដែរ។
បន្ទាប់ពីបញ្ចប់សិក្ខាសាលាខាងលើ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដែលជាប្រយោជន៍ដល់ការគ្រប់គ្រងបណ្តាញ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅតាមក្រសួង/ស្ថាប័ន និងអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានសន្តិសុខល្អប្រសើរ។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.