December 18, 2024

Language:

កិច្ចប្រជុំពិភាក្សាស្តីពី “យន្តការសម្របសម្រួលឆ្លើយតបនឹងបញ្ហាសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “យន្តការសម្របសម្រួលឆ្លើយតបនឹងបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រតិបត្តិករទូរគមនាគមន៍ និងអុីនធឺណិតទាំងអស់នៅកម្ពុជា។

 

 ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានទទួលរងនូវការវាយប្រហារ DDoS (Distributed Denial of Service) មកកាន់បណ្តាប្រតិបត្តិករផ្តល់សេវាអុីនធឺណិតធំៗមួយចំនួន ដែលបានធ្វើឲ្យមានការរអាក់រអួលក្នុងការផ្តល់សេវាអុីនធឺណិតទៅដល់អ្នកប្រើប្រាស់ និងសេវាអនឡាញមួយចំនួនធំនៅកម្ពុជា។ វាគឺជាការវាយប្រហារដ៏ធំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលទំហំនៃការវាយលុកបានកើនឡើងដល់ 150Gbps។  កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានបន្ថែមទៀត និងធ្វើការជជែកពិភាក្សារកយន្តការសម្របសម្រួលណាមួយក្នុងការឆ្លើយតបទៅនឹងបញ្ហានានាពាក់ព័ន្ធសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Security) ក្នុងពេលអនាគត៕

ប្រភព៖ http://www.mptc.gov.kh/site/detail/1343

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.