November 25, 2024

Language:

សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​វេ​ប​សាយ​ ​និង​យន្ត​ការ​ឆ្លើយតប​ (​Web​ ​Application​ ​Security​ & ​Counter​measure​s)”

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​៧​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ​នាង​ ​ម៉ៅ​ ​អគ្គនាយក​រង​ ​តំណាង​ដ៏​ខ្ពស់​ខ្ពស់​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​វេ​ប​សាយ​ ​និង​យន្ត​ការ​ឆ្លើយតប​ (​Web​ ​Application​ ​Security​ ​and​ ​Counter​measure​ )” ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Prose​t​h​ ​Solution​s ​ដោយមាន​ការចូលរួម​ពី​ ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដោយមាន​ ​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ​១​២​៤​នាក់​។ ​

គោលបំណង​នៃ​សិក្ខាសាលា​រៀបចំ​ឡើង​ ​គឺ​ដើម្បី​ធ្វើការ​ចែករំលែក​អំពី​ហា​និ​ភ័យ​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​, ​ការ​បង្ហាញ​ផ្ទាល់​អំពី​លទ្ធភាព​ក្នុង​ការវាយប្រហារ​ទៅលើ​អាជីវកម្ម​របស់​អ្នក​ ​និង​វិធីសាស្ត្រ​ការពារ​និង​ទប់​ស្កាត់​ពី​ការវាយប្រហារ​។​

ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​នាង​ ​ម៉ៅ​ ​បាន​មានប្រសាសន៍ថា​ ​ជាមួយនឹង​ការ​ប្រែក្លាយ​អាជីវកម្ម​ ​ឬ​សេវាកម្ម​បែប​ប្រពៃណី​យ៍​ទៅជា​អាជីវកម្ម​ ​ឬ​សេវាកម្ម​ដោយ​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​វា​បាន​ផ្តល់​នូវ​ទី​ផ្សារ​ថ្មី​មួយ​ដ៏​ធំ​ទូលាយ​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​។​ ​ក៏ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ប្រឈម​មុខ​ផង​ដែរ​ជាមួយនឹង​ហា​និ​ភ័យ​ក្នុង​យុគ្គ​សម័យ​ឌី​ជី​ថល​នោះ​គឺ​ការ​វាយលុក​ពី​អ៊ី​ន​ធើ​ណេ​ត​ដោយ​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​។​ ​ឧក្រិដ្ឋជន​មានឱកាស​ជាច្រើន​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ការវាយប្រហារ​ទៅ​ប្រព័ន្ធ​វេ​ប​សាយ​ ​ដោយសារតែ​មាន​កំសោយ​នៅ​ក្នុង​យន្ត​ការ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​មាន​ចំ​នុ​ច​ជាច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​ក្លាយទៅជា​គោលដៅ​នៃ​ការវាយប្រហារ​ដ៏​ងាយស្រួល​៖

  • ​(​១​).​ដោយសារ​គិតថា​ខ្លួន​មិនមែន​ជាគោល​ដៅ​នៃ​ការវាយប្រហារ​ដូច្នេះ​ហើយ​មិនបាន​ ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់​ខ្លួន​ឡើយ​
  • (​២​).​ហា​និ​ភ័យ​ធំបំផុត​គឺ​កើត​ចេញពី​ខាងក្នុង​ដោយសារតែ​បុគ្គលិក​របស់​អ្នកដើរតួ​នាទី​ជា​ច្រក​ចូល​របស់​ឧក្រិដ្ឋជន​
  • (​៣​).​មិន​មានការ​ត្រួតពិនិត្យ​ទៅលើ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ដែល​ប្រើប្រាស់​នៅ​ក្នុង​សហគ្រាស​ ​និង​
  • (​៤​).​គិតថា​ទិន្នន័យ​ទាំងអស់​មិន​សំខាន់​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​ការប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​ ​គឺ​មិន​អាច​ជៀស​ផុត​បាន​ឡើយ​នៅ​ក្នុង​យុគ្គ​សម័យ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទី​ផ្សា​សេរី​។​ ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​តាម​អន​ឡា​ញ​ជាមួយនឹង​ការ​ការ​ទូទាត់​សាច់ប្រាក់​ដោយស្វ័យប្រវត្តិ​វា​នឹង​ក្លាយទៅជា​តម្រូវ​ការចាំបាច់​ពីសំណាក់​អតិថិជន​ ​នៅ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ឌី​ជី​ថល​របស់​អ្នក​ប្រកបដោយ​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​និង​ក្លាយ​ជា​គុណសម្បត្តិ​ប្រកួតប្រជែង​មួយ​ដ៏​មានប្រសិទ្ធិភាព​ដើម្បី​ធានា​បាន​នូវ​ទំនុក​ចិត្ត​ពីសំណាក់​អតិថិជន​របស់​អ្នក​។​

​មុននឹង​បញ្ចប់​ ​លោក​បាន​មានប្រសាសន៍ថា​ ​សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ​នឹងបាន​ជា​ធាតុ​ចូល​មួយ​ដ៏​សំខាន់​សម្រាប់​ ​អស់លោក​-​លោកស្រី​ ​ក្នុង​ស្វែងយល់​បន្ថែម​អំពី​ចំណេះ​ដឹង​ក្នុង​ការ​ការពារ​ប្រព័ន្ធ​វេ​ប​សាយ​ (​Web​ ​Application​) ​របស់​អង្គភាព​ខ្លួន​ ​ដើម្បី​ដាក់​ចេញ​ជា​វិធានការ​ណ៍​ចាំបាច់​នានា​ក្នុង​ពេល​អនាគត​៕

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.