December 28, 2024

Language:

CamSA20-21: ក្រុមហ៊ុនម៉ៃក្រសូហ្វបានចេញផ្សាយការជួសជុលចំណុចខ្សោយ SMBv3

.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបាន​ចេញ​សេចក្តី​ណែនាំសន្តិសុខបន្ទាន់មួយ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំនុចខ្សោយ) នៃ protocol SMBv3 ដែលអាចឱ្យអ្នកវាយប្រហារពីចម្ងាយ តំឡើងមេរោគគ្រោះថ្នាក់ និងដែលអាចសាយភាយពីកុំព្យូទ័រមួយទៅកាន់កុំព្យូទ័រមួយទៀត ដោយស្វ័យប្រវត្តិ។

ចំនុច​ខ្សោយ​នេះ​ត្រូវ​បាន​កំណត់​ជា​លេខ​សម្គាល់ CVE-2020-0796 ប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ Windows 10 និង Windows Server ។

.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់

– Windows 10 កំណែ 1903 និង កំណែ 1909

– Windows server កំណែ 1903 និង កំណែ 1909

.ផលវិបាក

Microsoft Server Message Block 3.1.1 (SMBv3) អនុញ្ញាអោយអ្នកវាយប្រហារប្រតិបត្តិកូដពីចម្ងាយ ដែលធ្វើការជាមួយសំណើរជាក់លាក់។ ប្រសិនបើការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយនេះ វានឹងអនុញ្ញាតអោយអ្នកវាយប្រហារដំណើរការកូដមិនល្អ (malicious code) នៅលើម៉ាស៊ីនមេ ឬម៉ាស៊ីនកូនដែលជាគោលដៅនៃការវាយប្រហារ ។​ សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហានេះ សូមចូលទៅកាន់ព័ត៌មានដែលចេញផ្សាយនៅទីនេះ

.អនុសាសន៏ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។

 .សម្រាប់ព័ត៌មានបន្តែម

https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2020-0796

https://thehackernews.com/2020/03/patch-wormable-smb-vulnerability.html

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.