December 19, 2024

Language:

CamSA20-43: ក្រុមហ៊ុន​​ Adobe ចេញផ្សាយ​ការអាប់ដេត​សុវត្ថិភាព​ប្រចាំ​ខែ​កក្កដា ឆ្នាំ២០២០​

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Adobe​ បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង ​(ចំនុចខ្សោយ)  ១៣​ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផល របស់ខ្លួនក្នុងចំនោមនោះមាន ៥ ចំណុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយក ចិត្តទុកដាក់និងមានវិធានការ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

. ផលិតផលដែលរងផលប៉ះពាល់

  • Adobe Download Manager | APSB20-49
    • Adobe Download Manager កំណែចាប់ពី 2.0.0.529 និងកំណែមុនេះ
  • Adobe ColdFusion | APSB20-43
    • ColdFusion 2016 កំណែចាប់ពី 16 និងកំណែមុនេះ
    • ColdFusion 2018 កំណែចាប់ពី 10 និងកំណែមុនេះ
  • Adobe Genuine Service | APSB20-42
    • Adobe Genuine Service 2018 កំណែចាប់ពី 7.1 និងកំណែមុនេះ
  • Adobe Media Encoder | APSB20-36
    • Adobe Media Encoder កំណែចាប់ពី 14.3និងកំណែមុនេះ
  • Adobe Creative Cloud Desktop Application | APSB20-33
    • Creative Cloud Desktop Application កំណែចាប់ពី 5.2 និងកំណែមុនេះ

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។

អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេត​ដោយ​ស្វ័យប្រវត្តិ)។

សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. ព័ត៌មានលំអិតពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.