December 19, 2024

Language:

Windows Codecs Library

CamSA20-65: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន២នៅក្នុងផលិតផលក្រុមហ៊ុនម៉ៃក្រូសូហ្វ

១.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះក្រុមហ៊ុនម៉ៃក្រូសូហ្វ បានចេញសេចក្តីណែនាំស្តីពីសន្តិសុខទប់ស្កាត់ទៅលើភាពងាយរងគ្រោះដើម្បីបិទ ចន្លោះប្រហោង (ចំណុចខ្សោយ) លេខសម្គាល់ CVE-2020-17022 និង CVE-2020-17023 មាននៅក្នុង Microsoft Windows Codecs Library និង Visual Studio Code ចំណុចខ្សោយទាំងនេះមានដូចតទៅ ៖

  • CVE-2020-17022: ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Windows Codecs Library ការជាមួយនឹង objects ក្នុងអង្គចងចាំ។ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចម្ងាយ (remote code) ដោយហេគឃ័រធ្វើការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។
  •  CVE-2020-17023: ចំនុចខ្សោយនេះកើតមាននៅក្នុងកម្មវិធី Visual Studio Code នៅពេលដែលអ្នកប្រើ ប្រាស់ត្រូវបានគេបោកបញ្ឆោតដើម្បីអោយបើកឯកសារ ‘package.json’ ដែលបង្កប់ដោយមេរោគ ចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរកូដនានា ក្នុងនាមជាអ្នកប្រើប្រាស់ដូចជា ការផ្លាស់ប្តូរឬលុបទិន្នន័យនិងបង្កើត គណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម។

២.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់

  • Windows 10 Version 1709 for 32-bit Systems
  • Windows 10 Version 1709 for ARM64-based Systems
  • Windows 10 Version 1709 for x64-based Systems
  • Windows 10 Version 1803 for 32-bit Systems
  • Windows 10 Version 1803 for ARM64-based Systems
  • Windows 10 Version 1803 for x64-based Systems
  • Windows 10 Version 1809 for 32-bit Systems
  • Windows 10 Version 1809 for ARM64-based Systems
  • Windows 10 Version 1809 for x64-based Systems
  • Windows 10 Version 1903 for 32-bit Systems
  • Windows 10 Version 1903 for ARM64-based Systems
  • Windows 10 Version 1903 for x64-based Systems
  • Windows 10 Version 1909 for ARM64-based Systems
  • Windows 10 Version 1909 for x64-based Systems
  • Windows 10 Version 2004 for 32-bit Systems
  • Windows 10 Version 2004 for ARM64-based Systems
  • Windows 10 Version 2004 for x64-based Systems

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការ តំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://us-cert.cisa.gov/ncas/current-activity/2020/10/16/microsoft-releases-security-updates-address-remote-code-execution
  • https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2020-17022
  • https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2020-17023
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.