December 19, 2024

Language:

CamSA20-78: ចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុងកម្មវិធី Apache Tomcat

១. ព័ត៌មានទូទៅ

ភាពងាយ​រងគ្រោះ​ ឬចំណុចខ្សោយដែល​មាន​នៅ​ក្នុង​កម្មវិធី Apache Tomcat ចំណុចខ្សោយ​នេះ​ត្រូវ​បាន​កំណត់​លេខ​សម្គាល់​ (CVE-2020-17527) មាន​កម្រិតសុវត្ថិភាព​ធ្ងន់ធ្ងរ​។ ចំណុចខ្សោយនេះកើតឡើង ដោយសារតែកំហុសឆ្គង នៅក្នុងកម្មវិធី HTTP request header value នៅលើបណ្តាញទំនាក់ទំនង HTTP / 2 ដែលអាចបណ្តាលអោយឱ្យមានការលេចធ្លាយរវាងសំណើរ ហ់ើយបញ្ហាទាំងនេះភាគច្រើនកើតឡើងដោយសារតែមានកំហុសឆ្គងនៃការបិទបណ្តាញទំនាក់​ទំនង HTTP/2 connection។

២. ផលិតផលដែលរងផលប៉ះពាល់

– Apache Tomcat 10.0.0-M1 to 10.0.0-M9
– Apache Tomcat 9.0.0.M1 to 9.0.39
– Apache Tomcat 8.5.0 to 8.5.59

៣.ការណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុង ក្រោយបង្អស់។

– ដំឡើងកំណែទៅ Apache Tomcat 10.0.0-M10 ឬថ្មីជាងនេះ
– ដំឡើងកំណែទៅ Apache Tomcat 9.0.40 ឬថ្មីជាងនេះ
– ដំឡើងកំណែទៅ  Apache Tomcat 8.5.60 ឬថ្មីជាងនេះ

. ឯកសារពាក់ព័ន្ធ

https://www.jpcert.or.jp/english/at/2020/at200045.html

https://lists.apache.org/thread.html/rce5ac9a40173651d540babce59f6f3825f12c6d4e886ba00823b11e5%40%3Cannounce.tomcat.apache.org%3E

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.