December 18, 2024

Language:

សុវត្ថិភាពនៃទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិត

១.  ព័ត៌មានទូទៅ

នាពេលបច្ចុប្បន្នមានការកើនឡើងនៃការប្រើបាស់ប្រព័ន្ធអ៊ីនធឺណិតនិង​ការតភ្ជាប់រវាងមនុស្សនិងមនុស្សតាម​រយៈបណ្តាញទំនាក់ទំនងសង្គម។ ការតភ្ជាប់នេះគឺជាមធ្យោបាយមួយសម្រាប់បង្កើនទំនាក់ទំនងជាមួយមិត្ត​ភក្តិ​និងគ្រួសារ ព្រមទាំងការជួបជាមួយអ្នកប្រើប្រាស់ថ្មីៗផងដែរ។ ប៉ុន្តែអ្នកប្រើប្រាស់មិនមែនសុទ្ធតែមានចេតនាល្អទាំងអស់ទេ ទំនាក់ទំនងដែលមិនត្រូវការ (Unwanted Online Contact) មួយចំនួន​​អាចបង្កជាគ្រោះថ្នាក់ដល់អ្នកបាន។

២. តើអ្វីទៅជាទំនាក់ទំនងដែលមិនត្រូវការ​តាមប្រព័ន្ធអ៊ីនធឺណិត?

ទំនាក់ទំនងដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ឬជួបប្រទះនូវសកម្មភាពផ្សេងៗដែលមិនគួរ​គប្បី ដូចជា​ការសម្លុត គំរាមកំហែង ឬបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិតជាដើម គឺត្រូវបានចាត់ទុក​ជា​ទំនាក់ទំនង​ដែល​មិនត្រូវការ​តាមប្រព័ន្ធអ៊ីនធឺណិត។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃសកម្មភាពមួយចំនួនទៀតដែលពាក់ព័ន្ធនឹងទំនាក់ទំនង​​ដែល​មិនត្រូវការ​៖

  • ប្រសិនបើនរណាម្នាក់សួរអ្នកនូវសំណួរដែលមិនសមរម្យ ឬព័ត៌មានផ្ទាល់ខ្លួន
  • ប្រសិនបើនរណាម្នាក់អ្នកផ្ញើនៅរូបភាព​ ឬសម្ភារៈអាសអាភាស
  • ប្រសិនបើនរណាម្នាក់ស្នើសុំឱ្យអ្នកផ្ញើរូបភាព ឬធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។

៣. តើខ្ញុំអាចការពារសុវត្ថិភាពពីទំនាក់ទំនងដែលមិនត្រូវការ​តាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងដូចម្តេច?

  • កុំឆ្លើយតប ឬកុំធ្វើការទាក់ទងជាមួយ
  • រារាំង (Block) ទំនាក់ទំនង ឬលុបចេញ (Remove) ពីបញ្ជីមិត្តភក្តិរបស់លោកអ្នក
  • ធ្វើការកំណត់ប្រវិត្តិរូបរបស់លោកអ្នក (Profile Setting) តាមប្រព័ន្ធអ៊ីនធឺណិត​ឱ្យបានត្រឹមត្រូវល្អ ដើម្បីឱ្យព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកត្រូវបានរក្សាទុកជាឯកជន
  • កុំឆ្លើយតបនឹងសារតាមអ៊ីនធឺណិតពីមនុស្សដែលអ្នកមិនស្គាល់
  • ប្រសិនបើមានការគំរាមកំហែងដល់សុវត្ថិភាពរបស់អ្នកសូមរាយការណ៍ទៅប៉ូលិស។

៤. ព័ត៌មានជំនួយសម្រាប់ឪពុកម្តាយ

សកម្មភាពដែលអាចឱ្យកុមារក្លាយជាជនរងគ្រោះពីការប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតមានដូចជា៖

  • ការប្រើប្រាស់កុំព្យូទ័រច្រើនហួសកម្រិតនិងលាក់បាំង
  • ការប្រើប្រាស់កុំព្យូទ័រនៅពេលយប់ជ្រៅ
  • មានចំណាប់អារម្មណ៍មិនធម្មតាចំពោះសម្ភារៈអាសអាភាស
  • ទទួលអំណោយពីមនុស្សដែលអ្នកមិនស្គាល់
  • ក្លាយជាមនុស្សស្ងៀមស្ងាត់ ឬមិនខ្វល់ពីគ្រួសារនិងមិត្តភក្តិ។

៥. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.