December 18, 2024

Language:

សិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី “Advanced CSIRT Technical Training“

រាជធានី​ភ្នំពេញ​ : នៅថ្ងៃចន្ទ​ ៨កើត ​ខែស្រាពណ៍ ​ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​.​២​៥​៦​៥​ ​ត្រូវនឹង​ថ្ងៃ​ទី១៦ ខែសីហា​ ​ឆ្នាំ​២​០​​២១ នាយក​ដ្ឋាន​សន្តិសុខបច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បានសហការជាមួយនឹងគម្រោង CYBER4Dev របស់សហគមន៍អឺរ៉ុប បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី “Advanced CSIRT Technical Training”​ ចាប់ពីថ្ងៃ​ទី១៦ ដល់ ថ្ងៃ​ទី១៩​ ​ខែសីហា ​ឆ្នាំ​២​០​​២១ តាមរយៈអនឡាញ។ ដែលមានការចូលរួមពី​សិក្ខាកាម មកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ប្រមាណ ៧៥នាក់។

គោលបំណងរបស់សិក្ខាសាលានេះ គឺដើម្បីបង្កើន និងពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស ទៅលើការគ្រប់គ្រង វិភាគ និងឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ ពីការវាយប្រហារសាយប័រ តាមរយៈការបង្ហាត់បង្ហាញ និងការអនុវត្តផ្ទាល់ ដើម្បីអាចត្រៀមខ្លួនជាមុន និងពង្រឹងយន្តការនៃការគ្រប់គ្រងនិងឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ។ សិក្ខាសាលាខាងលើនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីសំណាក់វាគ្មិន រួមទាំងការពិភាក្សា សំណួរ និងចម្លើយ ទៅលើបញ្ហាផ្សេងៗដែលសិក្ខាកាមបានជួបប្រទះ នាពេលបច្ចុប្បន្ន។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.