១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៤៨ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ១ ចំណុច ត្រូវបានចាត់ទុកថាជាចំណុចខ្សោយ zero-day មានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2022-21989: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Kernel ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវក្នុងប្រព័ន្ធ windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2021-43215: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft SharePoint Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2021- 41333: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Print Spooler ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅក្នុង Windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2021-43883 ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Win32k ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលដំឡើង windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2021-43240: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Named Pipe File System ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅក្នុង windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
– Azure Data Explorer
– Kestrel Web Server
– Microsoft Dynamics
– Microsoft Dynamics GP
– Microsoft Edge (Chromium-based)
– Microsoft Office
– Microsoft Office Excel
– Microsoft Office Outlook
– Microsoft Office SharePoint
– Microsoft Office Visio
– Microsoft OneDrive
– Microsoft Teams
– Microsoft Windows Codecs Library
– Power BI
– Roaming Security Rights Management Services
– Role: DNS Server
– Role: Windows Hyper-V
– SQL Server
– Visual Studio Code
– Windows Common Log File System Driver
– Windows DWM Core Library
– Windows Kernel
– Windows Kernel-Mode Drivers
– Windows Named Pipe File System
– Windows Print Spooler Components
– Windows Remote Access Connection Manager
– Windows Remote Procedure Call Runtime
– Windows User Account Profile
– Windows Win32K
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/uscert/ncas/current-activity/2022/02/08/microsoft-releases-february-2022-security-updates
- – https://msrc.microsoft.com/update-guide/releaseNote/2022-Feb
- – https://www.tenable.com/blog/microsofts-february-2022-patch-tuesday-addresses-48-cves-cve-2022-21989