December 18, 2024

Language:

សិក្ខាសាលាបណ្តុះបណ្តាលតាមប្រព័ន្ធ ZOOM ស្តីពី បទពិសោធនិងបច្ចុប្បន្នភាពនៃទម្រង់ និងផ្ទាំងបង្ហាញថ្មីនិងការគ្រប់គ្រង Facebook Page

រាជធានី​ភ្នំពេញ​ : កាលពីថ្ងៃ​ទី៩ ​ខែមីនា​ ​ឆ្នាំ​២​០​​២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta (Facebook) បានរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ ZOOM ស្តីអំពី បទពិសោធនិងបច្ចុប្បន្នភាពនៃទម្រង់និងផ្ទាំងបង្ហាញថ្មីនិងការគ្រប់គ្រង Facebook Page (ជាភាសាអង់គ្លេស និងភាសាខ្មែរ)  ក្រោមអធិបតីភាព ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដែលមានការចូលរួមពី​សមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលសរុបចំនួន ១១៣រូប ដើម្បីចែករំលែកបទពិសោធថ្មីនៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង​ឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយពង្រឹងសន្តិសុខ និងសុវត្ថិភាពគណនីប្រព័ន្ធបណ្តាញសង្គមរបស់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន​ ដោយមាន​ការធ្វើបទបង្ហាញផ្ទាល់ពីបុគ្គលិកនៃក្រុមហ៊ុន Meta (Facebook) ។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់​ទៅលើចំនុចមួយចំនួនមានដូចជា ១/ ស្វែងយល់អំពីបច្ចុប្បន្នភាព នៃទម្រង់ និងផ្ទាំងបង្ហាញថ្មីរបស់ហ្វេសប៊ុក ២/ការគ្រប់គ្រង Facebook Page ៣/ ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ៤/ ដំណោះស្រាយនៅពេលមានគណនីហ្វេសប៊ុកត្រូវបានហេគ និង៥/ គន្លឹះក្នុងការទទួលបានការបញ្ជាក់ផ្លូវការពីក្រុមហ៊ុន Meta (Facebook) ទៅលើ Facebook Page ផ្លូវការរាជរដ្ឋាភិបាល។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.