១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៩៧ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៧ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៧ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2023-28231: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft DHCP Server Service ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2023-28219, CVE-2023-28220: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Layer 2 Tunneling Protocol អនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2023-21554: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Message Queuing ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួនទៅកាន់កម្មវិធី និងធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS)
- CVE-2023-28291: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Raw Image Extension ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2023-28232: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Windows Point-to-Point Tunneling Protocol ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2023-28250: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Windows Pragmatic General Multicast (PGM) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET Core
- Azure Machine Learning
- Azure Service Connector
- Microsoft Bluetooth Driver
- Microsoft Defender for Endpoint
- Microsoft Dynamics
- Microsoft Dynamics 365 Customer Voice
- Microsoft Edge (Chromium-based)
- Microsoft Graphics Component
- Microsoft Message Queuing
- Microsoft Office
- Microsoft Office Publisher
- Microsoft Office SharePoint
- Microsoft Office Word
- Microsoft PostScript Printer Driver
- Microsoft Printer Drivers
- Microsoft WDAC OLE DB provider for SQL
- Microsoft Windows DNS
- Visual Studio
- Visual Studio Code
- Windows Active Directory
- Windows ALPC
- Windows Ancillary Function Driver for WinSock
- Windows Boot Manager
- Windows Clip Service
- Windows CNG Key Isolation Service
- Windows Common Log File System Driver
- Windows DHCP Server
- Windows Enroll Engine
- Windows Error Reporting
- Windows Group Policy
- Windows Internet Key Exchange (IKE) Protocol
- Windows Kerberos
- Windows Kernel
- Windows Layer 2 Tunneling Protocol
- Windows Lock Screen
- Windows Netlogon
- Windows Network Address Translation (NAT)
- Windows Network File System
- Windows Network Load Balancing
- Windows NTLM
- Windows PGM
- Windows Point-to-Point Protocol over Ethernet (PPPoE)
- Windows Point-to-Point Tunneling Protocol
- Windows Raw Image Extension
- Windows RDP Client
- Windows Registry
- Windows RPC API
- Windows Secure Boot
- Windows Secure Channel
- Windows Secure Socket Tunneling Protocol (SSTP)
- Windows Transport Security Layer (TLS)
- Windows Win32K
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/04/11/microsoft-releases-april-2023-security-updates
- – https://www.jpcert.or.jp/english/at/2023/at230007.html
- – https://www.tenable.com/blog/microsofts-april-2023-patch-tuesday-addresses-97-cves-cve-2023-28252