December 18, 2024

Language:

CamSA23-22: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៤ មាននៅក្នុងផលិតផល Microsoft ប្រចាំខែឧសភា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 38 ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៤ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៤ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-29336: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Win32k driver ដោយសារតែកម្មវិធីមានបញ្ហា boundary ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងតំបន់(local) អាចដំណើរការកម្មវិធីពិសេសដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់អង្គចងចាំ និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-24932: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Secure boot bypass in Microsoft Windows ដោយសារតែកម្មវិធី មិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-29325: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows OLE ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធ Windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-24941: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Network File System ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យទិន្នន័យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • –    Microsoft Bluetooth Driver
  • –    Microsoft Graphics Component
  • –    Microsoft Office
  • –    Microsoft Office Access
  • –    Microsoft Office Excel
  • –    Microsoft Office SharePoint
  • –    Microsoft Office Word
  • –    Microsoft Teams
  • –    Microsoft Windows Codecs Library
  • –    Reliable Multicast Transport Driver (RMCAST)
  • –    Remote Desktop Client
  • –    SysInternals
  • –    Visual Studio Code
  • –    Windows Backup Engine
  • –    Windows Installer
  • –    Windows iSCSI Target Service
  • –    Windows Kernel
  • –    Windows LDAP – Lightweight Directory Access Protocol
  • –    Windows MSHTML Platform
  • –    Windows Network File System
  • –    Windows NFS Portmapper
  • –    Windows NTLM
  • –    Windows OLE
  • –    Windows RDP Client
  • –    Windows Remote Procedure Call Runtime
  • –    Windows Secure Boot
  • –    Windows Secure Socket Tunneling Protocol (SSTP)
  • –    Windows SMB
  • –    Windows Win32K

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/05/09/microsoft-releases-may-2023-security-updates
  • –    https://www.jpcert.or.jp/english/at/2023/at230009.html
  • –    https://www.tenable.com/blog/microsofts-may-2023-patch-tuesday-addresses-38-cves-cve-2023-29336
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.