November 23, 2024

Language:

CamSA23-34: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៩ មាននៅក្នុងផលិតផល Microsoft ប្រចាំខែ កក្កដា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ១៣០ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៩ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៩ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-36884: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Office and Windows HTML ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-35311: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Outlook Security ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការបញ្ឆោតជនរងគ្រោះឱ្យចុចលើ URL ដែលបង្កើតជាពិសេសហើយអាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-32046: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows MSHTML Platform ដោយសារតែមានកំហុសឆ្គង boundary នៅពេលដំណើការមាតិការ HTML អនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-36874: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Error Reporting Service ដោយសារតែមានកំហុសឆ្គង boundary នៅក្នុងសេវាកម្មរាយការណ៍កំហុសវីនដូអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន ដើម្បីបង្កឱ្យខូចអង្គចងចាំ និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-32049: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows SmartScreen ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការបញ្ឆោតជនរងគ្រោះឱ្យចុចលើ URL ដែលបង្កើតជាពិសេសហើយអាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-35365 CVE-2023-35366 and CVE-2023-35367: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Routing and Remote Access Service ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-32057: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Message Queuing Remote Code Execution ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួននិងអាចធ្វើការវាយប្រហារបដិសេធសេវាកម្ម(DoS)។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • NET and.NET
  • Microsoft Dynamics
  • Microsoft Graphics Component
  • Microsoft Media-Wiki Extensions
  • Microsoft Office
  • Microsoft Office Access
  • Microsoft Office Excel
  • Microsoft Office Outlook
  • Microsoft Office SharePoint
  • Microsoft Power Apps
  • Microsoft Printer Drivers
  • Microsoft Windows Codecs Library
  • NET and Visual Studio
  • Paint 3D
  • Role: DNS Server
  • Windows Active Template Library
  • Windows Admin Center
  • Windows App Store
  • Windows Authentication Methods
  • Windows CDP User Components
  • Windows Cluster Server
  • Windows Cloud Files Mini Filter Driver
  • Windows Common Log File System Driver
  • Windows Connected User Experiences and Telemetry
  • Windows CryptoAPI
  • Windows Cryptographic Services
  • Windows CNG Key Isolation Service
  • Windows Deployment Services
  • Windows EFI Partition
  • Windows Failover Cluster
  • Windows Geolocation Service
  • Windows HTTP.sys
  • Windows Image Acquisition
  • Windows Installer
  • Windows Kernel
  • Windows Layer-2 Bridge Network Driver
  • Windows Layer 2 Tunneling Protocol
  • Windows Local Security Authority (LSA)
  • Windows Message Queuing
  • Windows MSHTML Platform
  • Windows Netlogon
  • Windows ODBC Driver
  • Windows OLE
  • Windows Online Certificate Status Protocol (OCSP) SnapIn
  • Windows Partition Management Driver
  • Windows Peer Name Resolution Protocol
  • Windows PGM
  • Windows Power Apps
  • Windows Print Spooler Components
  • Windows Printer Drivers
  • Windows Remote Desktop
  • Windows Remote Procedure Call
  • Windows Server Update Service
  • Windows SmartScreen
  • Windows SPNEGO Extended Negotiation
  • Windows Transaction Manager
  • Windows Update Orchestrator Service
  • Windows VOLSNAP.SYS
  • Windows Volume Shadow Copy
  • Windows Win32K

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/07/11/microsoft-releases-july-2023-security-updates
  • –    https://www.jpcert.or.jp/english/at/2023/at230011.html
  • –    https://www.tenable.com/blog/microsofts-july-2023-patch-tuesday-addresses-130-cves-cve-2023-36884
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.