១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន មានក្នុងផលិតផលរបស់ខ្លួន នាខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២.ផលិតផលដែលរងផលប៉ះពាល់
- – FortiClientWindows Version 7.0 7.0.0 through 7.0.7
- – FortiClientWindows Version 6.4 6.4.0 through 6.4.8
- – FortiClientWindows Version 6.2 6.2 all versions
- – FortiClientWindows Version 6.0 6.0 all versions
៣. ផលប៉ៈពាល់
ការវាយលុកដោយជោគជ័យ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុងទៅលើប្រព័ន្ធ FortiClientWindows។
៤. ដំណោះស្រាយ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយ ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/11/14/fortinet-releases-security-updates-forticlient-and-fortigate
- – https://www.fortiguard.com/psirt/FG-IR-23-274
- – https://www.fortiguard.com/psirt/FG-IR-22-299