December 18, 2024

Language:

CamSA24-12: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៥ នៅក្នុងផលិតផល Microsoft ប្រចាំខែមីនា ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន៥៩ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៥ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៥នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2024-21334: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Open Management Infrastructure ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2024-21407: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Hyper-V ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ និងអាចធ្វើការវាយប្រហារបដិសេធសេវាកម្មDoS
  • CVE-2024-21433: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Print Spooler ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-21443: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Kernel ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2024-21441: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft WDAC OLE DB ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាននៅក្នុងម៉ាស៊ីនមេ SQL Server។ អ្នកវាយប្រហារពីចម្ងាយអាចបញ្ឆោតជនរងគ្រោះឱ្យភ្ជាប់ទៅម៉ាស៊ីនមេ SQL ដែលមានមេរោគតាមរយៈ OLEDB និងអាចប្រតិបត្តិកូដបំពានលើប្រព័ន្ធគោលដៅបានដោយជោគជ័យ។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET
  • Azure Data Studio
  • Azure SDK
  • Microsoft Authenticator
  • Microsoft Azure Kubernetes Service
  • Microsoft Dynamics
  • Microsoft Edge for Android
  • Microsoft Exchange Server
  • Microsoft Graphics Component
  • Microsoft Intune
  • Microsoft Office
  • Microsoft Office SharePoint
  • Microsoft QUIC
  • Microsoft Teams for Android
  • Microsoft WDAC ODBC Driver
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows SCSI Class System File
  • Open Management Infrastructure
  • Outlook for Android
  • Role: Windows Hyper-V
  • Skype for Consumer
  • Software for Open Networking in the Cloud (SONiC)
  • SQL Server
  • Visual Studio Code
  • Windows AllJoyn API
  • Windows Cloud Files Mini Filter Driver
  • Windows Composite Image File System
  • Windows Compressed Folder
  • Windows Defender
  • Windows Error Reporting
  • Windows Hypervisor-Protected Code Integrity
  • Windows Installer
  • Windows Kerberos
  • Windows Kernel
  • Windows NTFS
  • Windows ODBC Driver
  • Windows OLE
  • Windows Print Spooler Components
  • Windows Standards-Based Storage Management Service
  • Windows Telephony Server
  • Windows Update Stack
  • Windows USB Hub Driver
  • Windows USB Print Driver
  • Windows USB Serial Driver

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2024/03/12/microsoft-releases-security-updates-multiple-products
  • –    https://www.jpcert.or.jp/english/at/2024/at240007.html
  • –    https://www.tenable.com/blog/microsofts-march-2024-patch-tuesday-addresses-59-cves-cve-2024-21407
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.