November 24, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training)

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩​ មេសា​​ ដល់ថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការសហការរវាងសាកលវិទ្យាល័យ Carnegie Mellon University និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ បណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សមាគមធនាគារ​ សរុបប្រមាណ​ ៥០រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធទៅលើចំណេះដឹងក្នុងការដោះស្រាយឧប្បត្តិហេតុសន្តិសុខសាយប័រ បង្កើនសមត្ថភាពក្នុងការចាប់យកអាសយដ្ឋានអាយភីដែលប្រើប្រាស់ដោយចោរព័ត៌មានវិទ្យា (IOC) និងចែករំលែកការអនុវត្តល្អបំផុតសម្រាប់ការសម្របសម្រួលការឆ្លើយតប និងចែករំលែកព័ត៌មានសន្តិសុខសាយប័រ។

រាជធានីភ្នំពេញ៖ ថ្ងៃទី​២៩​ មេសា​ ២០២៤
ឯកសារយោង៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.