November 07, 2024

Language:

CamSA24-39: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៨ នៅក្នុងផលិតផល Microsoft ប្រចាំខែតុលា ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន១១៧ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៨ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៨នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ។ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2024-43572: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Management Console ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារដែលបង្កើតជាពិសេស និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-43572: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows MSHTML Platform ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-20659: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows Hyper-V ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-43583: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Winlogon Elevation of Privilege ដោយសារតែកម្មវិធីមានកំហុសឆ្គង binary នៅពេល setuid bit ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ដំណើរការកម្មវិធីពិសេសដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់អង្គចងចាំ និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38212: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Routing and Remote Access Service (RRAS) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលធ្វើឱ្យមានកំហុសឆ្គង boundary នៅក្នុង RRAS។ តាមរយៈចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយ និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2024-43533: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Update ដោយសារតែកម្មវិធីមិនដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Remote Desktop Client អនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបានដោយជោគជ័យ
  • CVE-2024-43468: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Configuration Manager ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងប្រតិបត្តិពាក្យបញ្ជា SQL បំពាននៅក្នុងមូលដ្ឋានទិន្នន័យ (database) ដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38124: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Netlogon Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។

២. ផលិតផល Microsoft ដែលរងផលប៉ះពាល់

  • .NET and Visual Studio
  • .NET,.NET Framework, Visual Studio
  • Azure CLI
  • Azure Monitor
  • Azure Stack
  • BranchCache
  • Code Integrity Guard
  • DeepSpeed
  • Internet Small Computer Systems Interface (iSCSI)
  • Microsoft ActiveX
  • Microsoft Configuration Manager
  • Microsoft Defender for Endpoint
  • Microsoft Graphics Component
  • Microsoft Management Console
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office SharePoint
  • Microsoft Office Visio
  • Microsoft Simple Certificate Enrollment Protocol
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows Speech
  • OpenSSH for Windows
  • Outlook for Android
  • Power BI
  • RPC Endpoint Mapper Service
  • Remote Desktop Client
  • Role: Windows Hyper-V
  • Service Fabric
  • Sudo for Windows
  • Visual C++ Redistributable Installer
  • Visual Studio
  • Visual Studio Code
  • Windows Ancillary Function Driver for WinSock
  • Windows BitLocker
  • Windows Common Log File System Driver
  • Windows Cryptographic Services
  • Windows EFI Partition
  • Windows Hyper-V
  • Windows Kerberos
  • Windows Kernel
  • Windows Kernel-Mode Drivers
  • Windows Local Security Authority (LSA)
  • Windows MSHTML Platform
  • Windows Mobile Broadband
  • Windows NT OS Kernel
  • Windows NTFS
  • Windows Netlogon
  • Windows Network Address Translation (NAT)
  • Windows Online Certificate Status Protocol (OCSP)
  • Windows Print Spooler Components
  • Windows Remote Desktop
  • Windows Remote Desktop Licensing Service
  • Windows Remote Desktop Services
  • Windows Resilient File System (ReFS)
  • Windows Routing and Remote Access Service (RRAS)
  • Windows Scripting
  • Windows Secure Channel
  • Windows Secure Kernel Mode
  • Windows Shell
  • Windows Standards-Based Storage Management Service
  • Windows Storage
  • Windows Storage Port Driver
  • Windows Telephony Server
  • Winlogon

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតផ្សេងៗ រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2024/10/08/microsoft-releases-october-2024-security-updates
  • –    https://www.jpcert.or.jp/english/at/2024/at240019.html
  • –    https://www.tenable.com/blog/microsoft-october-2024-patch-tuesday-addresses-117-cves-cve-2024-43572-cve-2024-43573
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.