December 04, 2024

Language:

CamSA24-42: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៦ នៅក្នុងផលិតផល Microsoft ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន៨៦ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៦ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៦នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2024-43451: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows MSHTML componentដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន។តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-49039: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Task Scheduler ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-49019: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Active Directory Certificate Services ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2024-49040: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារក្លែងបន្លំ spoofing attack នៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-43639: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Kerberos ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38255: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង SQL Server Native Client ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យមានកំហុសឆ្គងboundary នៅក្នុង SQL Server Native Client អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ

២. ផលិតផល Microsoft ដែលរងផលប៉ះពាល់

  • NET and Visual Studio
  • microsoft.com
  • Azure CycleCloud
  • Azure Database for PostgreSQL
  • LightGBM
  • Microsoft Exchange Server
  • Microsoft Graphics Component
  • Microsoft Office Excel
  • Microsoft Office Word
  • Microsoft PC Manager
  • Microsoft Virtual Hard Drive
  • Microsoft Windows DNS
  • Role: Windows Hyper-V
  • SQL Server
  • TorchGeo
  • Visual Studio
  • Visual Studio Code
  • Windows Active Directory Certificate Services
  • Windows CSC Service
  • Windows DWM Core Library
  • Windows Defender Application Control (WDAC)
  • Windows Kerberos
  • Windows Kernel
  • Windows NT OS Kernel
  • Windows NTLM
  • Windows Package Library Manager
  • Windows Registry
  • Windows SMB
  • Windows SMBv3 Client/Server
  • Windows Secure Kernel Mode
  • Windows Task Scheduler
  • Windows Telephony Service
  • Windows USB Video Driver
  • Windows Update Stack
  • Windows VMSwitch
  • Windows Win32 Kernel Subsystem

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតផ្សេងៗ រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2024/11/12/microsoft-releases-november-2024-security-updates
  • –    https://www.jpcert.or.jp/english/at/2024/at240021.html
  • –    https://www.tenable.com/blog/microsofts-november-2024-patch-tuesday-addresses-87-cves-cve-2024-43451-cve-2024-49039
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.