December 26, 2024

Language:

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ផល្លៈ និង ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ពីភាគីពាក់ព័ន្ធ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ សរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់ដែលមកពីគ្រប់វិស័យពាក់ព័ន្ធ បានចូលរួមជជែកពិភាក្សាយ៉ាងសកម្ម ដើម្បីអង្គសិក្ខាសាលាទទួលបាននូវគំនិតយោបល់ថ្មីៗបន្ថែមទៀត សម្រាប់ជាធាតុចូលដើម្បីធ្វើឱ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះកាន់តែទទួលបាននូវគុណភាព និងប្រសិទ្ធិភាព។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.