February 24, 2025

Language:

CamSA25-05: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៧ នៅក្នុងផលិតផល Microsoft ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន5៥ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៧ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៧នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2025-21418: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows ancillary function driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារបែប buffer overflow និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-21391: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Storage ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង សម្រាប់តំណរភ្ជាប់ Windows Storage ក្នុង Microsoft Access ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រនិងអ្នកប្រើក្នុងតំបន់ (Local user) អាចប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2025-21194: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Surface ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2025-21377: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows MSHTML component ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន។តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីទទួលបាន NTLMv2 hash និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-21376: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Lightweight Directory Access Protocol ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-21400: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft SharePoint ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ជូនទិន្នន័យដែលបង្កើតឡើងដោយពិសេសទៅកាន់កម្មវិធី និងបង្កឱ្យមានការរអាក់រអួលនៅលើប្រព័ន្ធគោលដៅ។
  • CVE-2025-21184: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Core Messaging ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារបែប buffer overflow និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET
  • Active Directory Domain Services
  • Azure Active Directory
  • Azure Firmware
  • Azure Network Watcher
  • Microsoft AutoUpdate (MAU)
  • Microsoft Digest Authentication
  • Microsoft High Performance Compute Pack (HPC) Linux Node Agent
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office SharePoint
  • Microsoft PC Manager
  • Microsoft Streaming Service
  • Microsoft Surface
  • Microsoft Windows
  • Outlook for Android
  • Visual Studio
  • Visual Studio Code
  • Windows Ancillary Function Driver for WinSock
  • Windows CoreMessaging
  • Windows DHCP Client
  • Windows DHCP Server
  • Windows DWM Core Library
  • Windows Disk Cleanup Tool
  • Windows Installer
  • Windows Internet Connection Sharing (ICS)
  • Windows Kerberos
  • Windows Kernel
  • Windows LDAP – Lightweight Directory Access Protocol
  • Windows Message Queuing
  • Windows NTLM
  • Windows Remote Desktop Services
  • Windows Resilient File System (ReFS) Deduplication Service
  • Windows Routing and Remote Access Service (RRAS)
  • Windows Setup Files Cleanup
  • Windows Storage
  • Windows Telephony Server
  • Windows Telephony Service
  • Windows Update Stack
  • Windows Win32 Kernel Subsystem

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.jpcert.or.jp/english/at/2025/at250004.html
  • –    https://www.tenable.com/blog/microsofts-february-2025-patch-tuesday-addresses-55-cves-cve-2025-21418-cve-2025-21391
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.