១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួននាខែឧសភា ឆ្នាំ២០២១ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Acrobat និង Acrobat Reader | APSB21-29
– Adobe Acrobat DC Continuous កំណែ (2021.001.20150)
– Adobe Acrobat Reader DC Continuous កំណែ (2021.001.20150)
– Adobe Acrobat DC Continuous កំណែ (2021.001.20149)
– Adobe Acrobat Reader DC Continuous កំណែ (2021.001.20149)
– Adobe Acrobat 2020 Classic 2020 កំណែ (2020.001.30020)
– Adobe Acrobat Reader 2020 Classic កំណែ 2020 (2020.001.30020)
– Adobe Acrobat 2017 Classic 2017 កំណែ (2017.011.30194)
– Adobe Acrobat Reader 2017 Classic 2017 កំណែ (2017.011.30194)
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យUpdates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការ
បច្ចុប្បនភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា គួរអនុវត្តដូចខាងក្រោម៖
- ទាញយកកម្មវិធីតាមតំណភ្ជាប់ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- https://helpx.adobe.com/security.html
- https://helpx.adobe.com/security/products/acrobat/apsb21-29.html