១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួននាខែកញ្ញា ឆ្នាំ២០២២ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Experience Manager | APSB22-40
- – Adobe Experience Manager (AEM) កំណែចាប់ពី AEM Cloud Service (CS)
- – Adobe Experience Manager (AEM)កំណែចាប់ពី 6.5.13.0 និងកំណែមុននេះ
កម្មវិធី Adobe Bridge | APSB22-49
- – Adobe Bridge កំណែចាប់ពី 12.0.2 និងកំណែមុននេះ
- – Adobe Bridge កំណែចាប់ពី 11.1.3 និងកំណែមុននេះ
កម្មវិធី Adobe InDesign | APSB22-50
- – Adobe InDesign កំណែចាប់ពី 17.3 និងកំណែមុននេះ
- – Adobe InDesign កំណែចាប់ពី 16.4.2 និងកំណែមុននេះ
កម្មវិធី Adobe Photoshop | APSB22-52
- – Adobe Photoshop r 2021 កំណែចាប់ពី 22.5.8 និងកំណែមុននេះ
- – Adobe Photoshop 2022 កំណែចាប់ពី 23.4.2 និងកំណែមុននេះ
កម្មវិធី Adobe InCopy | APSB22-53
- – Adobe InCopy កំណែចាប់ពី 17.3 និងកំណែមុននេះ
- – Adobe InCopy កំណែចាប់ពី 16.4.2 និងកំណែមុននេះ
កម្មវិធី Adobe Animate | APSB22-54
- – Adobe Animate 2021 កំណែចាប់ពី 21.0.11 និងកំណែមុននេះ
- – Adobe Animate 2022 កំណែចាប់ពី 22.0.7 និងកំណែមុននេះ
កម្មវិធី Adobe Illustrator | APSB22-55
- – Adobe Illustrator 2021 កំណែចាប់ពី 25.4.7 និងកំណែមុននេះ
- – Adobe Illustrator 2022 កំណែចាប់ពី 26.4 និងកំណែមុននេះ
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់កាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- https://www.cisa.gov/uscert/ncas/current-activity/2022/09/13/adobe-releases-security-updates-multiple-products
- https://helpx.adobe.com/security/products/experience-manager/apsb22-40.html
- https://helpx.adobe.com/security/products/bridge/apsb22-49.html
- https://helpx.adobe.com/security/products/indesign/apsb22-50.html
- https://helpx.adobe.com/security/products/photoshop/apsb22-52.html
- https://helpx.adobe.com/security/products/incopy/apsb22-53.html
- https://helpx.adobe.com/security/products/animate/apsb22-54.html
- https://helpx.adobe.com/security/products/illustrator/apsb22-55.html