១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែកញ្ញា ឆ្នាំ២០២៣ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Connect | APSB23-33
- – Adobe Connect កំណែចាប់ពី 3
កម្មវិធី Adobe Acrobat and Reader | APSB23-34
- – Acrobat DC Continuous កំណែចាប់ពី 23.003.20284
- – Acrobat Reader DC Continuous កំណែចាប់ពី 23.003.20284
- – Acrobat Classic 2020 កំណែចាប់ពី 20.005.30516 (Mac), 20.005.30514 (Win)
- – Acrobat Reader Classic 2020 កំណែចាប់ពី 20.005.30516 (Mac), 20.005.30514 (Win)
កម្មវិធី Adobe Experience Manager | APSB23-43
- – Adobe Experience Manager កំណែចាប់ពី AEM Cloud Service (CS)
- – Adobe Experience Manager កំណែចាប់ពី 6.5.17.0
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/09/12/adobe-releases-security-updates-multiple-products
- – https://helpx.adobe.com/security/products/connect/apsb23-33.html
- – https://helpx.adobe.com/security/products/acrobat/apsb23-34.html
- – https://helpx.adobe.com/security/products/experience-manager/apsb23-43.html