December 18, 2024

Language:

CamSA21-57: ចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុងកម្មវិធី Apache Web Server

១.ព័ត៌មានទូទៅ

អ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយ​ក្នុង​កម្មវិធី Apache Web Server លេខ​សម្គាល់​ (CVE-2020-17527) មាន​កម្រិតសុវត្ថិភាព​ធ្ងន់ធ្ងរ​បំផុត។ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការប្រតិបត្តិកូដបំពានពីចម្ងាយ នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគេជ័យ និងមានសិទ្ធិស្មើអ្នកគ្រប់គ្រងប្រព័ន្ធ។

២. ផលិតផលដែលរងផលប៉ះពាល់

  • –   Apache HTTP Server 2.4.49 and 2.4.50

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អភិបាលគ្រប់គ្រង ឬអ្នកគ្រប់គ្រងកម្មវិធី Apache HTTP servers ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Unix, Linux គួរតែធ្វើការ upgrade ទៅកាន់ជំនាន់ចុងក្រោយ V 2.4.51  ឬក្រោយនេះ។

. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.