December 03, 2024

Language:

CamSA23-60: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន Apple

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង (ចំណុចខ្សោយ) មួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែធ្នូ ឆ្នាំ២០២៣។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផលដែលរងផលប៉ះពាល់

  • Safari 17.1
  • iOS 17.1 និង iPadOS 17.1
  • iOS 16.7.2 and iPadOS 16.7.2
  • macOS Sonoma 14.1
  • macOS Ventura 6.2
  • macOS Monterey 12.7.1

៣. ផលវិបាក

ចោរព័ត៌មានវិទ្យាឬហេកគ័រអាចវាយប្រហារលើចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធ ទទួលសិទ្ធិលួចមើលព័ត៌មានសំខាន់ៗឬដំណើរការកូដពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ផលិតផលប៉ះពាល់គួរអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតជាបន្ទាន់។ ដើម្បីអាប់ដេតកម្មវិធីដោយខ្លួនឯង អ្នកប្រើប្រាស់អាចជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update ។ កម្មវិធីប៉ះពាល់ក៏អាចអាប់ដេតដោយស្វ័យប្រវត្តិនៅពេលមានកំណែថ្មីត្រូវបានផ្សព្វផ្សាយ(ប្រសិនបើក្នុងកម្មវិធីមានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

កំណែថ្មីនៃផលិតផលប៉ះពាល់ដែលអ្នកប្រើប្រាស់អាចអាប់ដេតទៅមានដូចខាងក្រោម៖

  • Safari 17.1 អាចធ្វើការអាប់ដេតទៅកំណែ Safari 17.2 បាននៅលើឧបករណ៍ macOS Monterey and macOS Ventura
  • iOS 17.1 និង iPadOS 1 អាចធ្វើការអាប់ដេតទៅកំណែ iOS 17.2 និង iPadOS 17.2 នៅលើឧបករណ៍ iPhone XS និងជំនាន់ចុងក្រោយ, IPad Pro 12.9-inch 2nd (គ្រប់ម៉ូដែល), iPad Pro 10.5-inch, iPad Pro 11-inch 1st generation and later, iPad Air 3rd generation and later, iPad 6th generation and later, and iPad mini 5th generation and later iPad Air
  • iOS 16.7.2 and iPadOS 16.7.2 អាចធ្វើការអាប់ដេតទៅកំណែ iOS 16.7.3 និង iPadOS 16.7.3 នៅលើឧបករណ៍ iPhone 8, iPhone 8 plus គ្រប់ម៉ូដែល, iPhone X, iPad 5th generation, iPad Pro 9.7-inch, and iPad Pro 12.9-inch 1st generation
  • macOS Sonoma 14.1 អាចធ្វើការអាប់ដេតទៅកំណែ macOS Sonoma 14.2 នៅលើឧបករណ៍ macOS Sonoma
  • macOS Ventura 14.1 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 14.2 នៅលើឧបករណ៍ macOS Ventura
  • macOS Monterey 12.7.1 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.7.2 នៅលើឧបករណ៍ macOS Monterey

៥. ឯកសារពាក់ព័ន្ធ

  • https://support.apple.com/en-us/HT214039
  • https://support.apple.com/en-us/HT214035
  • https://support.apple.com/en-us/HT214034
  • https://support.apple.com/en-us/HT214036
  • https://support.apple.com/en-us/HT214038
  • https://support.apple.com/en-us/HT214037
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.