១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង (ចំណុចខ្សោយ)មួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែមីនា ឆ្នាំ២០២៥។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២. ផលិតផលដែលរងផលប៉ះពាល់
- iOS 18.3.1 and iPadOS 18.3.1
- macOS Sequoia 15.3.1
- Safari 18.3.0
- visionOS 2.3.1
៣. ផលវិបាក
ចោរព័ត៌មានវិទ្យាឬហេកគ័រអាចវាយប្រហារលើចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះធ្វើឱ្យគាំងប្រព័ន្ធ ទទួលសិទ្ធិលួចមើលព័ត៌មានសំខាន់ៗឬដំណើរការកូដពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ផលិតផលប៉ះពាល់គួរអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតជាបន្ទាន់។ ដើម្បីអាប់ដេតកម្មវិធីដោយខ្លួនឯង អ្នកប្រើប្រាស់អាចជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update ។ កម្មវិធីប៉ះពាល់ក៏អាចអាប់ដេតដោយស្វ័យប្រវត្តិនៅពេលមានកំណែថ្មីត្រូវបានផ្សព្វផ្សាយ(ប្រសិនបើក្នុងកម្មវិធីមានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។
កំណែថ្មីនៃផលិតផលប៉ះពាល់ដែលអ្នកប្រើប្រាស់អាចអាប់ដេតទៅមានដូចខាងក្រោម
- iOS 18.3.1 and iPadOS 18.3.1 អាចធ្វើការអាប់ដេតទៅ iOS 18.3.2 and iPadOS 18.3.2 នៅលើឧបករណ៍ iPhone XS, iPad Pro 13-inch, iPad Pro 12.9-inch ជំនាន់3, iPad Pro 10.5-inch, iPad Pro 11-inch ជំនាន់1 និងជំនាន់ចុងក្រោយ, iPad ជំនាន់7 និងជំនាន់ចុងក្រោយ, iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ
- macOS Sequoia 15.3.1 អាចធ្វើការអាប់ដេតទៅកំណែ macOS Sequoia 15.3.2 នៅលើឧបករណ៍ macOS Sequoia
- Safari 18.3.0 អាចធ្វើការអាប់ដេតទៅកំណែ Safari 18.3.1 នៅលើឧបករណ៍ Apple Watch Series 6 និងជំនាន់ចុងក្រោយ
- visionOS 2.3.1 អាចធ្វើការអាប់ដេតទៅកំណែ visionOS 2.3.2 នៅលើឧបករណ៍ Apple Vision Pro
៥. ឯកសារពាក់ព័ន្ធ
- – https://thehackernews.com/2025/03/apple-releases-patch-for-webkit-zero.html
- – https://support.apple.com/en-us/122284
- – https://support.apple.com/en-us/122285
- – https://support.apple.com/en-us/122283
- – https://support.apple.com/en-us/122281