ខេត្តកំពង់ធំ៖ ឆ្លើយតបទៅតាមការអញ្ជើញរបស់សាលាខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោក ឌឿក វិសាល ប្រធានការិយាល័យ និយាម ត្រួតពិនិត្យ និងហានិភ័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញអំពីសុវត្ថិភាពលើបណ្ដាញសង្គម (Social Media Security) និង សុវត្ថិភាពក្នុងការប្រើប្រាស់កម្មវិធីប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ (Messaging Communication) នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីសិក្ខាកាមចំនួន ១៥០នាក់ អញ្ជើញមកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង ស្រុកទាំង៩ របស់ខេត្តកំពង់ធំ។
គោលបំណងនៃការបញ្ច្រាបការយល់ដឹងនេះគឺ
- ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ការងារ និងស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- មូលដ្ឋានគ្រឹះនៃការការពារទិន្នន័យពីការលួចបន្លំលើបណ្ដាញសង្គមនានា
- និងការការពារខ្លួនក្នុងទំនាក់ទំនងគ្នាប្រចាំថ្ងៃតាមរយៈកម្មវិធីផ្ញើរ និងទទួលសារទៅវិញទៅមក ដូចជា អ៊ីមែល, Messenger, Telegram, WhatsApp ជាដើម៕
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.