រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំ (B) នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) មានរៀបចំសិក្ខាសាលាមួយស្តីំអំពី ” Emerging Technologies and Risk in Modern Business World” ដោយមានការចូលរួមពីសំណាក់ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យព័ត៌មានវិទ្យាប្រមាណជា ១២០នាក់។
លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើបទបង្ហាញស្តីអំពី “ហានិភ័យតាមប្រព័ន្ធអ៊ិនធឺណិតសម្រាប់អាជីវកម្មទំនើបបច្ចុប្បន្ន – Cyber Risk in Modern Business World”។ បទបង្ហាញនេះគឺចង់បង្ហាញអំពីហានិភ័យនានាដែលអាចកើតមានឡើងក្នុងយុគ្គសម័យអ៊ិនធឺណិត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ៕