December 18, 2024

Language:

CamSA20-81: សូមប្រុងប្រយ័ត្នអំពីសារបោកប្រាស់លើការវិនិយោគលើ Bitcoin តាម Telegram

១. ព័ត៌មានទូទៅ

ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)​ បាន​កត់សម្គាល់​ឃើញថា​នា​ពេល​ថ្មី​ៗនេះ​មានការ​កើនឡើង​យ៉ាងច្រើននៃសារបោកប្រាស់លើការវិនិយោគលើ Bitcoin តាមរយៈបណ្តាញ Telegram នៅកម្ពុជា។ សូមបន្តអានសេចក្តីណែនាំនេះ ដើម្បីស្វែងយល់ពីហានិភ័យ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះនៃការឆបោកដែលមានភាពលេចធ្លោនៅតាមរយៈបណ្តាញ Telegram។

២. អំពី Bitcoin

Bitcoin គឺជា​រូបិយប័ណ្ណ​ប្រភេទ​ថ្មីមួយ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​ជន​មិន​ស្គាល់​មុខ​ម្នាក់​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ថា Satoshi Nakamoto។ ​រូបិយប័ណ្ណ​មួយ​នេះ​ចរាចរ​នៅ​ឆ្នាំ​២០០៩ វា​ជា​​រូបិយវត្ថុ​​ដែល​អរូបិយ ហើយ​ដែល​មិនមែន​ចេញ​ដោយ​ធនាគារ​កណ្តាល​នៃ​ប្រទេសណាមួយ ប៉ុន្តែ​អាច​ត្រូវ​គេ​យក​ទៅ​​​ប្រើ​ជា​មធ្យោបាយ​ដោះដូរ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​រូបិយវត្ថុ​ធម្មតា​ដែរ Bitcoin ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទិញ​អីវ៉ាន់​អនាមិក អាជីវកម្មមួយ​ចំនួន​​ប្រើប្រាស់ Bitcoin ដោយសារ​តែ​វា​មិន​តម្រូវ​ឲ្យ​មានការ​ចំណាយ​ប្រចាំ​ថ្ងៃ ដូច​កាត​ឥណទាន ហើយមនុស្ស​មួយ​ចំនួន​ទិញ Bitcoin ទុកជា​ការ​វិនិយោគ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​បាន​ចំណេញ​នៅ​ថ្ងៃក្រោយ។

៣. សារបោកប្រាស់អំពីការវិនិយោគលើ BitCoin

អ្នកបោកប្រាស់នៅលើហ្វេសប៊ុកមាននិន្នាការធ្វើប្រតិបត្តិការតាមវិធីជាច្រើនខុសគ្នាៗប៉ុន្តែអ្នកអាចខាងក្រោមនេះជាអ្វីដែលត្រូវយកចិត្តទុកដាក់និងចៀសវាង៖
អ្ន​កបោកប្រាស់ (Scammer) បានប្រើប្រាស់បណ្តាញ Telegram ក្នុងការចែកចាយសារ ឬព័ត៌មានអំពីការវិនិយោគលើ BitCoin ដោយនឹងទទួលបានការចំណេញមកវិញខ្ពស់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ដែលនេះសុទ្ធសឹងតែជាការបោកប្រាស់ ពួកគេនឹងធ្វើការសន្យាថាអ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ប្រសិនបើអ្នកផ្ញើប្រាក់ឱ្យពួកគេដើម្បីវិនិយោគជំនួសអ្នក។

ខាងក្រោមនេះគឺជាទម្រង់នៃសារដែលអ្នកអាចនឹងទទូលបាន៖

 

៤. សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីឆ្នាំ២០១៤ ស្តីពីការមិនទទួលស្គាល់ ឧបករណ៍ BitCoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែល ជារូបិយប័ណ្ណ ឬជាឧបករណ៍ទូទាត់ស្របច្បាប់នៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសក៏បានលើកឡើងអំពីហានិភ័យ ដល់អ្នកប្រើប្រាស់ និងសង្គមជាតិ ដោយសារ BitCoin ពុំមានគោលការន៍ការពារអតិថិជន (Consumer Protection) អ្នកប្រើប្រាស់អាចប្រើឈ្មោះលួចលាក់ដើម្បីបើកគណនី BitCoin ពោលគឺមានលក្ខណៈអនាមិកដែលងាយរងគ្រោះពី ឧក្រិដ្ឋកម្មសាយប័រ (Cybercrime) ។​ ចុចដើម្បីអានសេចក្តីប្រកាសលម្អិតរបស់ធនាគារជាតិនៃកម្ពុជា។

៥. ជៀសវាងពីការបោកប្រាស់

  • ចូរប្រុងប្រយ័ត្នខ្ពស់ អ្នកមិនគួរផ្ញើលុយឱ្យនរណាម្នាក់មកវិនិយោគសម្រាប់អ្នកនោះទេ ជាទូទៅ ពាណិជ្ជករ ទាំងនេះគឺជាអ្នកបោកប្រាស់
  • អ្នកមិនគួរតបសារ ឬចុចតំណភ្ជាប់ណាមួយដែលផ្ញើមកពីប្រភពមិនច្បាស់លាស់ ឬមនុស្សដែលអ្នកមិនដែលស្គាល់
  • អ្នកគួរធ្វើការរាយការណ៍ (Report) អំពីសារ ឬគណនីដែលបានផ្ញើមក។ ឧទាហរណ៍៖ ប្រព័ន្ធសារ Telegram មានមុខងារដែលអ្នកអាចធ្វើការរាយការណ៍ ពីសារ ឬគណនី ជាការបោកប្រាស់ (Scam)
  • សូមចងចាំថា BinCoin មិនត្រូវបានទទួលស្គាល់ជា រូបិយប័ណ្ណ ផ្លូវការនៅកម្ពុជានោះទេ ប្រសិនបើមានបញ្ហាគឺមិនមានការការពារដោយច្បាប់នោះទេ។
  • បើសិនជាដឹងខ្លួនថាក្លាយជាជនរងគ្រោះ អាចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចតាមរយៈបណ្តាញហ្វេសប៊ុក https://www.facebook.com/anti.cyber.crime.department ឬអាចប្តឹងតាមរយៈនិតីវិធីនេះ៖ https://secudemy.com/cybercrime-police/

៦. ព័ត៌មានពាក់ព័ន្ធ

  • https://www.nbc.org.kh/news_and_events/news_info.php?id=73
  • https://kohsantepheapdaily.com.kh/article/566158.html
  • https://www.khmertimeskh.com/94114/bitcoin-risky-business-nbc-warns/

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.