១. ព័ត៏មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយព្រឹត្តិបត្រសន្តិសុខប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ដែលមាន ១ ចំនុចសំខាន់បំផុត (critical)។
ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៏បង្កើតបានជា denial of service ឬក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files ឬប្រព័ន្ធរបស់អ្នក។
២. ប្រព័ន្ធដែលទទួលរងគ្រោះ
– Windows Operating Systems and Components
– Adobe Flash Player
៣. ព័ត៌មានលំអិតពីបញ្ហា (Patches)
MS17-005: Security Update for Adobe Flash Player (4010250) (Critical Remote Code Execution)
៤. ដំណោះស្រាយ (Solutions)
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងព្រឹត្តិបត្រសន្តិសុខប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator) ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។ បន្ថែមជាមួយគ្នានេះផងដែរ អភិបាលគួរតែពិចារណាប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នដោយស័្វយប្រវត្តិដូចជា Windows Server Update (WSUS)។ ចំណែកឯអ្នកប្រើប្រាស់នៅតាមគេហដ្ឋានវិញ (home users) គួរតែ ប្រើប្រាស់នូវការធ្វើបច្ចុប្បន្នដោយស្វ័យប្រវត្តិ។
៥. ឯកសារយោង (Reference)
• https://technet.microsoft.com/en-us/library/security/ms17-feb.aspx
• http://technet.microsoft.com/en-us/wsus/default.aspx
• https://www.update.microsoft.com/
• http://www.microsoft.com/security/updates/mu.aspx
៦. ព័ត៌មានទំនាក់ទំនង (Contact Information)
– សារអេឡិចត្រូនិច (Email): office@camcert.gov.kh
– ទូរស័ព្ទ: (855) 23 722 391