December 21, 2024

Language:

CamSA18-03: សូមប្រុងប្រយ័ត្នចំពោះចំនុចខ្សោយដែលរកឃើញនៅលើ CPUs

ប្រវតិ្តនៃបញ្ហា

កាលពីថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៨ ក្រុមនៃអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ បានបញ្ចេញនូវការរកឃើញចំនុចខ្សោយធ្ងន់ធ្ងរចំនួនពីរ (two critical vulnerabilities) ដែលត្រូវបានដាក់ឈ្មោះថា “Meldown”​ និង “Spectre” ។ ចំនុចខ្សោយទាំងពីរនេះមានផលប៉ៈពាល់ទៅលើកុំព្យូទ័រលើតុ ស្មាតហ្វូន ឧបរករណ៍ចល័ត​ (tablets) និងសេវាកម្មក្លោដ​ (cloud services)។ ចំនុចខ្សោយទាំងនេះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការលួចទិន្នន័យទាំងឡាយណាដែលដំណើរការដោយកុំព្យូទ័រ។

Meltdown ដែលមានលេខកូដសំគាល់  (CVE-2017-5754) អនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការរំលង​ (bypass) ព្រំដែនសន្តិសុខរវាងកម្មវិធីអ្នកប្រើប្រាស់និងប្រព័ន្ធប្រតិបត្តិការ ដែលអាចឲ្យមានការអាក់សេសទៅលើព័ត៌មានចេញពីអង្គចងចាំរបស់ប្រព័ន្ធប្រតិបត្តិការ ដែលក្នុងនោះរួមមានទាំងទិន្នន័យសំខាន់ៗ​ (sensitive data) នៅក្នុងកម្មវិធីដទៃទៀតផងដែរ។ ក្នុងខណៈពេលនេះគឺមានតែ Intel processors ប៉ុណ្ណោះដែលរងគ្រោះដោយបញ្ហានេះ។

ចំណែកឯ Spectre ដែលមានលេខកូដសំគាល់ (CVE-2017-5753 & CVE-2017-5715) គឺមានផលប៉ៈពាល់ទៅលើ processors របស់ Intel, AMD និង ARM ហើយដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការបញ្ជោតទៅលើកម្មវិធីដើម្បីបញ្ចេញ (leak) ទិន្នន័យនានារបស់កម្មវិធីនោះ ។

ផលប៉ៈពាល់ទៅលើផលិតផល

ខាងក្រោមនេះគឺជាបញ្ជីផលិតផលដែលទទួលរងគ្រោះដោយសារបញ្ហាទាំងពីរខាងលើនេះ៖

ផលប៉ៈពាល់

ការវាយលុកដោយជោគជ័យទៅលើ CPU  ដែលរងគ្រោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការអាន និងអាក់សេសព័ត៌មានសំងាត់ (confidential information) ដែលមានដូចជាពាក្យសម្ងាត់ ដែលនឹងអាចឈានទៅដល់ការគ្រប់គ្រងទាំងស្រុងទៅលើកុំព្យូទ័រ ម៉ាស៊ីនមេ ឬបណ្តាញណេតវើកទាំងមូល  ។

អនុសាសន៍

ដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងបញ្ហានេះគឺយើងត្រូវធ្វើការអាប់ដេតទៅលើ firmware ។ ក្រុមហ៊ុនដូចជា Intel និង Microsoft បានមានការញាប់ដៃញាប់ជើងបញ្ចេញកូនកម្មវិធី (patch) ដើម្បីជួសជុលកំហុសឆ្គងនេះ​ ។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CamCERT) សូមផ្តល់អនុសាសន៍ឲ្យអ្នកប្រើប្រាស់ធ្វើការតាមដានព័ត៌មានដែលពាក់ព័ន្ធទៅនឹងផលិតផលរបស់ខ្លួនកំពុងប្រើប្រាស់ ហើយធ្វើការអាប់ដេតវាឲ្យបានលឿនតាមតែអាចធ្វើទៅបាន។

ព័ត៌មានយោងបន្ថែមៈ
References

https://www.theverge.com/2018/1/3/16844630/intel-processor-security-flaw-bug-kernel-windows-linux
https://www.theregister.co.uk/2018/01/02/intel_cpu_design_flaw/
https://www.pcworld.com/article/3245606/security/intel-x86-cpu-kernel-bug-faq-how-it-affects-pc-mac.html
https://meltdownattack.com/
http://www.zdnet.com/article/security-flaws-affect-every-intel-chip-since-1995-arm-processors-vulnerable/#ftag=RSSbaffb68

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.