December 21, 2024

Language:

CamSA18-10 : កំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុតនៅក្នុង Microsoft Malware Protection Engine Critical Vulnerability

១. ព័ត៌មានទូទៅ

Microsoft Malware Protection Engine (MMPE) គឺជាកូនកម្មវិធីតូចមួយដែលត្រូវបានប្រើប្រាស់នៅក្នុងផលិតផល Microsoft Anti-Malware ដើម្បីធ្វើការស្កេនដោយស្វ័យប្រវត្តិទៅលើឯកសារទាំងអស់ដែលត្រូវបានចំលងចូលទៅក្នុងកុំព្យូទ័រ ។

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានបញ្ចេញនូវការធ្វើបច្ចុប្បន្នភាព (update) ដើម្បីជួសជុលកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ (ដែលមានលេខសំគាល់ CVE-2018-0986) នៅក្នុង MMPE​ ដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយបាន។

អ្នកវាយប្រហារអាចធ្វើការវាយលុកចូលតាមរយៈចំនុចខាងលើនេះតាមរយៈវិធីសាស្ត្រជាច្រើន មានដូចជាការផ្ញើរនូវឯកសារមានភ្ជាប់មេរោគតាមអ៊ីម៉ែល ឬតាមរយៈ instant messaging ជាដើម។ នៅពេលដែល MMPE ធ្វើការស្កេនទៅលើឯកសារនោះ វានឹងបណ្តាលឲ្យមានការខូចទៅលើអង្គចងចាំ (memory corruption) ដែលជាហេតុធ្វើឲ្យអ្នកវាយប្រហារអាចដំណើរការកូដ (arbitary code) ពីចម្ងាយទៅលើប្រព័ន្ធនោះបាន។

២. ផលិតផលដែលទទួលរងគ្រោះ

ខាងក្រោមនេះគឺជាផលិតផលនៃក្រុមហ៊ុនម៉ៃក្រូសូហ្វដែលប្រើប្រាស់ MMPE version 1.1.14600.4 ឬមុននេះដែលរងគ្រោះ៖

– Microsoft Security Essentials
– Windows Defender
– Windows Intune Endpoint Protection
– Microsoft Exchange Server 2013
– Microsoft Exchange Server 2016
– Microsoft Forefront Endpoint Protection 2010

៣. ផលប៉ៈពាល់

អ្នកវាយប្រហារដែលវាយលុកបានជោគជ័យ អាចធ្វើការគ្រប់គ្រងទាំងស្រុងទៅលើម៉ាស៊ីន (windows)​ នោះ ហើយធ្វើសកម្មភាពជាច្រើនរាប់ចាប់ពីការតំលើងកម្មវិធី បើកមើល/លប់/កែប្រែទិន្នន័យ ឬបង្កើតគណនីអភិបាលផ្សេងទៀត។

៤. អនុសាសន៍ណែនាំ

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអភិបាលទាំងអស់ធ្វើការផ្ទៀងផ្ទាត់ថាកុំព្យូទ័ររបស់ខ្លួនមាននូវ MMPE V1.1.14700.5 ឬខ្ពស់ជាងនេះ។

អ្នកប្រើប្រាស់គួរតែធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការវីនដូររបស់ខ្លួន ឬបើកឲ្យធ្វើការអាប់ដេតដោយស្វ័យប្រវត្តិ។ បើមិនអញ្ចឹងទេអ្នកនឹងត្រូវធ្វើការអាប់ដេតដោយខ្លួនឯង (manually)។

៥. ទំព័រយោង

https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2018-0986

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.