December 21, 2024

Language:

CamSA18-23: ប្រុងប្រយ័ត្ន! វិដេអូក្លែងក្លាយកំពុងតែវាយលុកក្នុងហ្វេសប៊ុក Messeger ដើម្បីលួចគណនីហ្វេសប៊ុក

នាពេលថ្មីៗនេះ អ្នក​ប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាត្រូវបានវាយលុកដោយការបង្ហាញជាវិដេអូ (លក្ខណៈជា YouTube) នៅក្នុងហ្វេសប៊ុក Messenger ។ នេះវាមិនមែនជាមេរោគអ្វីនោះទេ ប៉ុន្តែជាលក្ខណៈ Facebook Video spam ដែលមានគោលបំនងដើម្បីលួចយកគណនីហ្វេសប៊ុករបស់អ្នក​ ឬអាចហៅថាជាលក្ខណៈ Phishing។ វាអាចចាប់ផ្តើមដំបូងដោយសារតែមានគណនីហ្វេសប៊ុកណាមួយត្រូូវបានគេលួចយក បន្ទាប់មកគេអាចប្រើប្រាស់គណនីលួចមួយនេះ ដើម្បីធ្វើការបញ្ជូន Fake Facebook video ទៅក្នុង Messenger របស់មិត្តភ័ក្ររបស់អ្នក។

ដូចរូបភាពខាងលើ វានឹងបង្ហាញនូវឈ្មោះរបស់អ្នកភ្ជាប់ជាមួយនឹង YouTube Icon ហើយអាចមានចំនួនអ្នកមើលវិដេអូនោះរាប់សិបពាន់អ្នក​ (ដែលនេះគឺជាចំនួនក្លែងក្លាយប៉ុណ្ណោះ)។

តើវាមានអ្វីកើតឡើងនៅពេលដែលអ្នកចុចទៅលើវា​?

នៅពេលនោះវានឹងបង្ហាញនូវ  YouTube Page នៅលើហ្វេសប៊ុក ដែលវាគឺជាការបោកប្រាស់ទាំងស្រុង។

នៅពេលដែលអ្នកចុចទៅលើបញ្ជប់ (link) នោះវានឹងនាំអ្នកទៅកាន់ទំព័រថ្មីមួយទៀត ដែលមានទម្រង់បង្ហាញទៅក្នុងឧបករណ៍ចល័ត​ (Mobiles display) ដែលមានអ្នកប្រើប្រាស់ភាគច្រើន ដែលមានទម្រង់ដូចរូបខាងក្រោម (ក្នុងគោលបំណងដើម្បីលួចយកគណនីហ្វេសប៊ុករបស់អ្នក)។

បើសិនជាអ្នកបញ្ចូលនូវ E-mail និង Password នោះគណនីរបស់អ្នកនឹងត្រូវបានលួចជាមិនខាន។ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំចាញ់ការបោកបញ្ជោតណាមួយឲ្យសោះ។

បើសិនជាគណនីរបស់អ្នកត្រូវបានគេលួច (ហេគ) អ្នកអាចចូលទៅកាន់ទំព័រ https://www.facebook.com/hacked រូចធ្វើតាមការណែនាំ។ ម៉្យាងវិញទៀត អ្នកក៏អាចចូលទៅកាន់ទំព័រ “តើត្រូវស្រោចស្រង់គណនីហ្វេសប៊ុកយ៉ាងដូចម្តេចនៅពេលត្រូវបានគេហេគ” និងអ្នកអាចស្វែងយល់អំពី “គន្លឹះសន្តិសុខ និងឯកជនភាពក្នុងការប្រើប្រាស់ហ្វេសប៊ុក” ដើម្បីស្វែងយល់អំពីមុខងារនានារបស់ហ្វេសប៊ុក។

អ្នកក៏អាចទំនាក់ទំនងទៅកាន់នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលមានទំព័រហ្វេសប៊ុក
https://www.facebook.com/anti.cyber.crime.department/

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.