December 19, 2024

Language:

CamSA19-38: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco (cisco-sa-20190710)

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Cisco បានចេញផ្សាយការអាប់ដេតសុវត្ថិភាពដើម្បីដោះស្រាយបញ្ហាចំនុចខ្សោយដែលមាននៅក្នុងកម្មវិធី Cisco Adaptive Security Appliance (ASA) និងកម្មវិធី Firepower Threat Defense (FTD) ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។​​អ្នកវាយប្រហារពីចម្ងាយអាចវាយប្រហារតាមរយៈចំនុចខ្សោយនេះដែលធ្វើឲ្យមានការកើតឡើង denial-of-service ជាដើម។

ភាពងាយរងគ្រោះដែលមាននៅក្នុង cryptographic driver របស់កម្មវិធី Cisco Adaptive Security Appliance (ASA) និង Firepower Threat Defense (FTD)អាចអនុញ្ញាតឲ្យអ្នកវាយប្រហារវាយប្រហារពីចម្ងាយដោយមិនចាំបាច់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនោះទេ ដែលបណ្ដាលឲ្យ ឧបករណ៍ដែលមានចំនុចខ្សោយទាំងនេះអាច Reboot ដោយមិនបានដឹងជាមុន។

ភាពងាយរងគ្រោះនេះគឺដោយសារតែការការផ្ទៀងផ្ទាត់មិនបានពេញលេញនៅលើ Secure Sockets Layer (SSL)ឬ Transport Layer Security (TLS) ទៅលើ packet header ។ អ្នកវាយប្រហារអាចវាយប្រហារតាមរយៈភាពងាយរងគ្រោះនេះដោយការផ្ញើ crafted TLS/SSL packet ទៅកាន់ interface នៅលើឧបករណ៍ដែលជាគោលដៅ ដែលអាចបង្កទៅជា Denial of Service បាន។

២.ផលិតផលដែលរងគ្រោះ

  • ASA 5506-X
  • ASA 5506-X with FirePOWER Services
  • ASA 5506H-X
  • ASA 5506H-X with FirePOWER Services
  • ASA 5506W-X
  • ASA 5506W-X with FirePOWER Services
  • ASA 5508-X
  • ASA 5508-X with FirePOWER Services
  • ASA 5516-X
  • ASA 5516-X with FirePOWER Services

៣.ផលវិបាក

អ្នកវាយប្រហារអាចធ្វើការវាយលុកចូលទៅកាន់ចំនុចខ្សោយទាំងនោះ ដើម្បីដំណើរការកូដពីចំងាយ រួចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ និងបង្កជាការរំខានដល់ប្រព័ន្ធមិនឱ្យដំណើរការបាន តាមរយៈការវាយប្រហារ Denial of Service ជាដើម។

៤.អនុសាសន៍

អ្នកប្រើប្រាស់ ក៏ដូចជាអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការអាប់ដេតជាបន្ទាន់។

៥.ឯកសារពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.