December 19, 2024

Language:

CamSA19-45: សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់ថ្មី (scam) ដែលកំពុងកើតមាន​ចំពោះ​អ្នកប្រើប្រាស់​អ៊ិនធឺណិតនៅ​កម្ពុជា

១.ព័ត៌មានទូទៅ

ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)​ បាន​កត់សម្គាល់​ឃើញថា​នា​ពេល​ថ្មី​ៗនេះ​មានការ​កើនឡើង​យ៉ាងច្រើន​អំពី​សារ​បោកប្រាស់​ (Scam​) មួយ​ប្រភេទ​ ដែល​កំពុង​រីក​រាលដាល​កចំពោះ​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​តក្នុង​ប្រទេស​កម្ពុជា​។សារ​បោកប្រាស់​នោះ​នឹង​បង្ហាញថា​អ្នក​ថា​ឈ្នះ​រង្វាន់​ទូរសព្ទ​មួ​យគ្រឿង​ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ ១ ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ទូរសព្ទ​ ដែល​នេះ​ជា​ការបោកប្រាស់​ទាំងស្រុង​ហើយ​ប្រសិនបើ​កអ្នក​បាន​ផ្តល់​ព័ត៌មាន​សំខាន់​ ដូចជា​ Visa​ Card​, Credit​ Card​ ឬបង់​ប្រាក់​ ១ ដុល្លារ​ដើម្បី​ទទួល​បាន​ទូរសព្ទ​នោះ​ អ្នក​នឹង​ក្លាយជា​ជនរងគ្រោះ​ដោយ​ការបាត់បង់​ប្រាក់​ និង​ព័ត៌មាន​សំខាន់​ផ្ទាល់ខ្លួន​ទៅ​ឱ្យ​ជន​បោកប្រាស់​។

សារ​ប្រភេទ​នេះ​លោត​ឡើង​នៅ​លើ​ទូរសព្ទ​ ឬកុំព្យូទ័រ​នៅពេល​អ្នកប្រើ​ប្រាស់​បើ​កវេ​បសាយ​ ឬចុច​ទៅលើ​តំណ​ភ្ជាប់​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​ណាមួយ​ ឬការ​ចុច​ទៅ​លើ​ពាណិជ្ជកម្ម​ផ្សេង​ៗនៅ​លើប​ណ្ដា​ញសង្គម​ដែល​បង្ហាញ​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ (ads​)
លក់​ផលិតផល​ក្នុង​តម្លៃ​ថោក​ (១ ដុល្លារ​) ឬត្រូវ​រង្វាន់​ផ្សេង​ៗដោយ​គ្រាន់តែ​អ្នក​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាដើម​។ សារ​បោកប្រាស់​នឹង​លោត​ឡើង​ដោយមាន​ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​ (Logo​) របស់​ក្រុមហ៊ុន​ ឬអង្គភាព​ល្បី​ៗណា​មួយ​ដែល​អ្នក​អាច​នឹង​ស្គាល់​។

សូមជៀសវាង និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការផ្តល់ព័ត៌មានសំខាន់ទៅក្នុងវេបសាយណាមួយដែលគ្មានប្រភពច្បាស់លាស់។

ដើម្បីទទួលបានសុវត្ថិភាពបឋមមួយអ្នកគួរអនុវត្តន៍តាមឧត្តមានុវត្ត (best practice)

  • សូមប្រើប្រាស់កម្មវិធីមានអជ្ញាប័ណ្ណ និងអាប់ដេតឱ្យបានទៀងទាត់
  • ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដោយអាប់ដេត និងស្កេនជាប្រចាំ
  • កុំចុចទៅលើឯកសារ (attachment) ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
  • កុំបើកវេបសាយ ឬតំណភ្ជាប់ ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
  • ប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង (ចាប់ពី ៨ តួអក្សរឡើង ដោយគួបផ្សំជាមួយតួអក្សរលេខ និងនិមិត្តសញ្ញា)
  • ប្រើប្រាស់ពាក្យសំងាត់ខុសៗគ្នា ចំពោះសេវាកម្មអនឡាញនីមួយៗ និងធ្វើការផ្លាស់ប្តូរជាប្រចាំ
  • ធ្វើការថតចម្លងទុក (backup) ទិន្នន័យសំខាន់ឱ្យបានទៀងទាត់
  • សូមរាយការណ៍មកកាន់ CamCERT តាមរយៈសារអ៊ីមែល incident@camcert.gov.kh ប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

ខាងក្រោមនេះគឺជាទម្រង់រូបភាពនៃសារបោកប្រាស់ (scam) មួយចំនួនដែលលោកអ្នកអាចសម្គាល់បាន៖

  សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់ប្រៃសណីយ៍កម្ពុជា

 

សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់កាសែតកោះសន្តិភាព

 

សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់ក្រុមហ៊ុនអ៊ិនធឺណិត SINET

 

សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់ក្រុមហ៊ុន Google

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.