December 19, 2024

Language:

CamSA19-48: ក្រុមហ៊ុន​​ Adobe ចេញផ្សាយ​ការអាប់ដេត​សុវត្ថិភាព​ប្រចាំខែកញ្ញា ឆ្នាំ២០១៩

១. ព័ត៌មានទូរទៅ
ក្រុហ៊ុន Adobe Systems បានចេញផ្សាយនូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពដើម្បីដោះស្រាយភាពងាយរងគ្រោះនៅក្នុងកម្មវិធី Adobe Flash Player (APSB19-46) ដែលអាចឱ្យអ្នកវាយប្រហារធ្វើការដំណើរការនូវពាក្យបញ្ជាគ្រប់គ្រងពីចម្ងាយ។ សម្រាប់ព័ត៌មានបន្ថែមអំពីភាពងាយរងគ្រោះនេះសូមមើលព័ត៌មានដែលផ្តល់ដោយ Adobe
Security updates available for Flash Player | APSB19-46
https://helpx.adobe.com/security/products/flash-player/apsb19-46.html

២. កម្មវិធីដែលបានរងគ្រោះ

  • Adobe Flash Player Desktop Runtime ដែលមានជំនាន់ (32.0.0.238) និងជំនាន់ដែលទាបជាងនេះ
    (ប្រព័ន្ធប្រតិបត្តិការ Windows, macOS and Linux)
  • Adobe Flash Player for Google Chrome ដែលមានជំនាន់ (32.0.0.238) និងជំនាន់ដែលទាបជាងនេះ
    (ប្រព័ន្ធប្រតិបត្តិការ Windows, macOS, Linux and Chrome OS)
  • Adobe Flash Player for Microsoft Edge and Internet Explorer 11 ដែលមានជំនាន់ (32.0.0.207) និងជំនាន់ដែលទាបជាងនេះ
    (ប្រព័ន្ធប្រតិបត្តិការ Windows 10 and Windows 8.1)

អ្នកអាចធ្វើការត្រួតពិនិ្យនូវជំនាន់កម្មវិធី Adobe Flash Player តាមរយៈតំណខាងក្រោម៖
https://helpx.adobe.com/flash-player.html

៣. ការណែនាំ
ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Adobe Flash Player ជាបន្ទាន់ទៅកាន់ជំនាន់ចុងក្រោយ

  • Adobe Flash Player Desktop Runtime (32.0.0.255)​ (Windows, macOS and Linux)
  • Adobe Flash Player for Google Chrome (32.0.0.255) (Windows, macOS, Linux and Chrome OS)
  • Adobe Flash Player for Microsoft Edge and Internet Explorer 11 (32.0.0.255) (Windows 10 and Windows 8.1)

តំណភ្ជាប់ទាញយកកម្មវិធី Adobe Flash Player
https://get.adobe.com/flashplayer/

៤. វេបសាយពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.