December 19, 2024

Language:

CamSA19-53: The Internet Systems Consortium (ISC) បញ្ចេញការអាត់ដេតសន្តិសុខលើកម្មវិធី BIND

១.ព័ត៌មានទូទៅ

ភ្នាក់ងារ Internet Systems Consortium (ISC) បានធ្វើការចេញផ្សាយការអាត់ដេតសន្តិសុខនៅលើកម្មវិធី BIND ដែលជាកម្មវិធីពេញនិយមមួយប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យូទ័រមេ DNS (DNS server)។ ការចេញផ្សាយចំនុចចំនួន ១ ដើម្បីជួសជុលកំហុសឆ្គងកម្រិតធ្ងន់ធ្ងរមធ្យមដែលកើតមាន។ ចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារអាចបង្កឱ្យម៉ាស៊ីនមេមិនអាចផ្តល់សេវាបាន

២.ផលប៉ះពាល់

CVE-2019-6477: (កម្រិតធ្ងន់ធ្ងរមធ្យម): ចំនុចខ្សោយនេះកើតមាននៅលើ  TCP-pipelining ដោយអ្នកវាយប្រហារពីចម្ងាយធ្វើការទាមទារ (queries) តាមរយៈ TCP-piplining ក្នុងទម្រង់ដ៏ច្រើនមួយទៅកាន់ម៉ាសីនកុំព្យូទ័រមេ DNS បង្ករឱ្យម៉ាស៊ីកុំព្យូទ័រមេប្រើប្រាស់ធនធានហួសប្រក្រតី ជាហេតុអាចធ្វើឱ្យដំណើរការមានសភាពយឹត ឬមិនអាចផ្តល់សេវាបាន។ ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ https://kb.isc.org/docs/cve-2019-6477 ។

កំណែកម្មវិធីដែលប៉ះពាល់

  • កម្មវិធី BIND កំណែ 9.11.6-P1 ដល់ 9.11.12
  • កម្មវិធី BIND កំណែ 9.12.4-P1 ដល់ 9.12.4-P2
  • កម្មវិធី BIND កំណែ 9.14.1 ដល់ 9.14.7
  • កម្មវិធី BIND កំណែ 9.11.5-S6  និង ​BIND 9.15.0 ដែលស្ថិតក្នុងការអភិវឌ្ឍន៍ និង
  • កម្មវិធី BIND Supported Preview Edition កំណែ 9.11.5-S6 ដល់ 9.11.12-S1
  • កម្មវិធី BIND development branch កំណែ 9.15.0 ដល់ 9.15.5

៣.ផលវិបាក

អ្នកវាយប្រហារអាចធ្វើការវាយលុកទៅកាន់ចំនុចខ្សោយនោះ ដើម្បីបង្ករជាការរំខានដល់ប្រព័ន្ធមិនឱ្យដំណើរការបាន។

៤.អនុសាសន៍

អ្នកប្រើប្រាស់ ក៏ដូចជាអភិបាលគ្រប់គ្រងប្រព័ន្ធគួរធ្វើការអាប់ដេតជាបន្ទាន់។

៥.ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.