១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសន្តិសុខ (Security Update) ជាច្រើនដើម្បីជួសជុលភាពងាយរងគ្រោះ ឬចំណុចខ្សោយមានក្នុងផលិតផលរបស់ខ្លួននាខែមីនា ឆ្នាំ២០២០ ដែលមានចំណុចខ្សោយសរុប ៤១ ក្នុងនោះមាន ២៩ ចំណុច មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- APSB20-17 Adobe Bridge
- APSB20-16 Adobe ColdFusion
- APSB20-15 Adobe Experience Manager
- APSB20-14 Adobe Photoshop
- APSB20-13 Adobe Acrobat and Reader
- APSB20-12 Adobe Genuine Integrity Service
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៥.ព័ត៌មានលំអិតពាក់ព័ន្ធ
- https://helpx.adobe.com/security.html
- https://thehackernews.com/2020/03/adobe-software-update.html