១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Cisco បានចេញសេចក្តីណែនាំសន្តិសុខបន្ទាន់មួយអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) ចំនួន០៣ ចំណុចខ្សោយទាំងនេះត្រូវបានត្រួពិនិត្យឃើញថាមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរខ្លាំង និងទាមទារឱ្យមានវិធានការជាបន្ទាន់ ដែលមានដូចជា៖
- CVE-2020-3264: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco SD-WAN Solution ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមានសិទ្ធចូលប្រព័ន្ធ អាចវាយលុកនឹងធ្វើការអាក់សេស (access) ទិន្នន័យផ្សេងៗនៅក្នុងប្រព័ន្ធ
- CVE-2020-3266: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី CLI of Cisco SD-WAN Solution ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមានសិទ្ធចូលប្រព័ន្ធដំណើរការពាក្យបញ្ជាក្នុងសិទ្ធជាអភិបាល (root) នៅលើប្រព័ន្ធប្រតិបត្តិការ
- CVE-2020-3175: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Cisco SD-WAN Solution ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដែលមានសិទ្ធចូលប្រព័ន្ធដំណើរការពាក្យបញ្ជាក្នុងសិទ្ធជាអភិបាល (root) នៅលើប្រព័ន្ធប្រតិបត្តិការ
២. ផលិតផលដែលរងផលប៉ៈពាល់
- CVE-2020-3264, CVE-2020-3266 និង CVE-2020-3265 – ប៉ះពាល់នៅលើកម្មវិធី Cisco SD-WAN Solution ដែលមានកំណែទាបជាង 19.2.2 ប្រើប្រាស់នៅលើផលិតផលខាងក្រោម៖
- vBond Orchestrator Software
- vEdge 100 Series Routers
- vEdge 1000 Series Routers
- vEdge 2000 Series Routers
- vEdge 5000 Series Routers
- vEdge Cloud Router Platform
- vManage Network Management Software
- vSmart Controller Software
៣. ផលវិបាក
ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remotely execute) លួចយកទិន្នន័យសំខាន់ ពដំណើរការពាក្យបញ្ជាក្នុងសិទ្ធជាអភិបាល និងគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
៤.ការណែនាំ
ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។
៥. វេបសាយពាក់ព័ន្ធ
- https://tools.cisco.com/security/center/publicationListing.x
- https://www.us-cert.gov/ncas/current-activity/2020/03/19/cisco-releases-security-updates-sd-wan-solution-software