១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែមិថុនា ឆ្នាំ២០២០ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- Adobe Flash Player | APSB20-30
- Adobe Flash Player Desktop Runtime កំណែចាប់ពី 32.0.0.371 និងកំណែមុនេះ
- Adobe Flash Player for Google Chrome កំណែចាប់ពី 32.0.0.371 និងកំណែមុនេះ
- Adobe Flash Player for Microsoft Edge and Internet Explorer 11 កំណែចាប់ពី 32.0.0.330 និងកំណែមុនេះ
- Adobe Experience Manager | APSB20-31
- កំណែចាប់ពី 6.5 និងកំណែមុនេះ
- Adobe Framemaker | APSB20-32
- កំណែចាប់ពី 2019.0.5 និងកំណែមុនេះ
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ព័ត៌មានលំអិតពាក់ព័ន្ធ
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.