December 19, 2024

Language:

CamSA20-40: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុង Microsoft Windows Codecs Library

១.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះក្រុមហ៊ុន​ម៉ៃក្រូសូហ្វ បានចេញសេចក្តីណែនាំស្តីពីសន្តិសុខទប់ស្កាត់ទៅលើភាពងាយរងគ្រោះដើម្បីបិទចន្លោះប្រហោង ​(ចំណុចខ្សោយ) លេខសម្គាល់​ CVE-2020-1425 និង CVE-2020-1457 មាននៅក្នុង Microsoft Windows Codecs Library។ ។ ចំណុចខ្សោយទាំងនេះមានដូចតទៅ ៖

  • ​CVE-2020-1425, CVE-2020-1457 ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Windows Codecs Library ការជាមួយនឹង objects ក្នុងអង្គចងចាំ។ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចម្ងាយ (remote code) ដោយហេគឃ័រធ្វើការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។

២.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់

  • Windows 10 Version 1709 for 32-bit Systems
  • Windows 10 Version 1709 for ARM64-based Systems
  • Windows 10 Version 1709 for x64-based Systems
  •  Windows 10 Version 1803 for 32-bit Systems
  • Windows 10 Version 1803 for ARM64-based Systems
  • Windows 10 Version 1803 for x64-based Systems
  • Windows 10 Version 1809 for 32-bit Systems
  • Windows 10 Version 1809 for ARM64-based Systems
  • Windows 10 Version 1809 for x64-based Systems
  • Windows 10 Version 1903 for 32-bit Systems
  • Windows 10 Version 1903 for ARM64-based Systems
  • Windows 10 Version 1903 for x64-based Systems
  • Windows 10 Version 1909 for 32-bit Systems
  • Windows 10 Version 1909 for ARM64-based Systems
  • Windows 10 Version 1909 for x64-based Systems
  • Windows 10 Version 2004 for 32-bit Systems
  • Windows 10 Version 2004 for ARM64-based Systems
  • Windows 10 Version 2004 for x64-based Systems

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការ តំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.