December 19, 2024

Language:

CamSA21-12: យុទ្ធនាការឌីជីថល “គិតគូរកូន” ជួយឱ្យឳពុកម្ដាយការពារហានិភ័យ ពេលកូនអនឡាញ

ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ

តើអ្នកដឹងអំពីហានិភ័យនៅលើអ៊ីនធឺណិតសម្រាប់កុមារដែរឬទេ? អ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន 26% នៅកម្ពុជាមានបទពិសោធន៍ទទួលបានការបៀតបៀន ហើយមួយភាគធំគឺមានវ័យកុមារ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថល “គិតគូរកូន” ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពអាចមានគ្រោះថ្នាក់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ និងផ្តល់ព័ត៌មានចំបាច់ដល់ ឪពុក ម្តាយ និងអាណាព្យាបាលអំពីការការពារ និងដោះស្រាយបញ្ហាពាក់ព័ន្ធ។ យុទ្ធនាការនេះគាំទ្រដោយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។

ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ! តាមដានទំព័រ គិតគូរកូន Kit Kou Kon និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក!

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.